ព័ត៌មានទាន់ហេតុការណ៍៖

កម្មវិធីបណ្តុះបណ្តាលផ្នែករដ្ឋប្បវេណី និងការបន្តទទួលពាក្យសុំចូលរួមកម្មវិធីបណ្តុះបណ្តាលផ្នែករដ្ឋប្បវេណី ស្របតាមអនុស្សារណៈនៃការយោគយល់ រវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និង វិភាគទានច្បាប់

ចែករំលែក៖

ភ្នំពេញ ៖ គណៈមេធាវីសូមជម្រាបដល់សមាជិក សមាជិកា ថា សិក្ខាសាលាលើកទី៣ ស្តីពី “ការសរសេរពាក្យបណ្តឹង ឯកសារចម្លើយ និងឯកសារត្រៀមនៅក្នុងសំណុំរឿងរដ្ឋប្បវេណី” នឹងប្រព្រឹត្តនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច ហើយការចុះឈ្មោះក៏បានបញ្ចប់រួចរាល់ដែរ។

ជាមួយគ្នានេះដែរ ការចុះឈ្មោះសម្រាប់សិក្ខាសាលាលើកទី៤ (១៥ វិច្ឆិកា ២០២២) ក៏ត្រូវបានបិទហើយ ដោយសារមានការចុះឈ្មោះពេញគ្រប់គ្រាន់ដែរ។

ដោយឡែក សម្រាប់ការចុះឈ្មោះសិក្ខាសាលាលើកទី៥ និងទី៦ គណៈមេធាវីពន្យារកាលបរិច្ឆេទដាក់ពាក្យចូលរួមសិក្ខាសាលា និងនៅបន្តទទួលពាក្យចូលរួមសិក្ខាសាលាលើកទី៥ និងទី៦ នេះចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង៥ល្ងាច។

កន្លងមកមាន សិក្ខាកាមមួយចំនួនបានចុះឈ្មោះ ប៉ុន្តែបែរមិនបានមកចូលរួម ដែលជាហេតុធ្វើឱ្យអ្នកដែលចង់ចូលរួមក្នុងថ្ងៃនោះ ត្រូវប្តូរទៅសិក្ខាសាលាលើកក្រោយ។ គណៈមេធាវីសូមរំលឹកដល់សិក្ខាកាមឱ្យជូនដំណឹងជាមុនមកគណៈមេធាវី ករណីមិនអាចចូលរួមដោយសារហេតុផលចាំបាច់ផ្សេងៗ ដើម្បីឱ្យគណៈមេធាវីរៀបចំជូនដំណឹងដល់អ្នកចុះឈ្មោះផ្សេងទៀតដែលបានដាក់ពាក្យយឺត ហើយត្រូវបានប្តូរទៅកាលបរិច្ឆេទសិក្ខាសាលាលើកក្រោយ។ 

កំណត់៖ គណៈមេធាវីនឹងទាក់ទងទៅកាន់តែសមាជិក សមាជិកាដែលបានចុះឈ្មោះរួចហើយ ប៉ុន្តែនៅក្រោយពេលចំនួនកំណត់ត្រូវបានបំពេញ ដើម្បីសុំដូរទៅកាលបរិច្ឆេទសិក្ខាសាលាបន្ទាប់តែប៉ុណ្ណោះ។ ជាថ្មីម្តងទៀត សូមយកក្រមនីតិវិធី និងក្រមរដ្ឋប្បវេណីមកជាមួយនៅពេលចូលរួមសិក្ខាសាលា ៕ 

ដោយ: សហការី


ចែករំលែក៖