ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តចុះសហការបង្រ្កាបអ្នកពាក់ព័ន្ធនិងសារធាតុញៀនចំនួន០៣ស្រុក.!

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី១៧ និងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម​ កុសល ស្នងការនគរបាលខេត្តកំពង់ចាម​ ដោយបានការឯកភាពលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកចំការលើ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់និងកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ  ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់  ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន បានបេីកកិច្ចប្រតិបត្តិការចុះបង្ក្រាប ករណី ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០២ករណី (ដោយប្រេីវិធានរដ្ឋបាលចំហរ និងវិធានញុះញង់) ឃាត់ខ្លួនជនសង្ស័យសរុបចំនួន ១៥នាក់ប្រុស។

  ដកហូតវត្ថុតាងរួមមាន៖  ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ០៤កញ្ចប់, សម្ភារវេចខ្ចប់ថ្នាំញៀនមួយចំនួន, ទូរស័ព្ទដៃចំនួន ១០គ្រឿង និងរថយន្តចំនួន ០១គ្រឿង៕

ដោយ ៖ វណ្ណៈ


ចែករំលែក៖