ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌចំការមន ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមួយថ្នាំញៀន១កញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងែទី១៩ខែ​ តុលា ឆ្នាំ២០២២ វេលាម៉ោង១២និង​០០​ នាទីល្ងាច កម្លាំងល្បាតអធិការខណ្ឌចំការមន បានឃាត់ជនសង្ស័យម្នាក់ ពីបទ ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចគង់ហុង ផ្លូវ លំ ភូមិ ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។

លោក ផន អូន អធិការរងទទួលផែនប្រឆាំងគ្រឿងញៀនបានប្រាប់ឱ្យដឹងថា ជនសង្ស័យឈ្មោះ ម៉ុន ប៊ុននាង ហៅ ពេក ភេទ ប្រុស អាយុ ៣៦ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ មុខរបរ គ្មាន វត្ថុតាងដកហូត ក្រាម សថ្លា (សង្ស័យថ្នាំញៀន) ១ថង់ធំល្មម​  ។ 

    បច្ចុប្បន្នជនសង្ស័យខាងលើជំនាញខណ្ឌ ប៉ុស្តិ៍ បានកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់ ៕

ដោយ៖ ជីណា


ចែករំលែក៖