ព័ត៌មានទាន់ហេតុការណ៍៖

ពិធីសែនក្រុងពាលី និងពិធីសំណេះសំណាលជាមួយកីឡាករទូក ង ស្រុកពញាឮ ខេត្តកណ្តាល និងនាំអំណោយលោករដ្ឋមន្ត្រី លឹម គានហោ ជូនដល់ កីឡាករ ទូក ង

ចែករំលែក៖

ខេត្តកណ្តាល ៖ នាព្រឹក ថ្ងៃអាទិត្យ ទី២៣ ខែតុលា ឆ្នាំ២០២២  លោក ថន សុវណ្ណា អភិបាលស្រុកពញាឮ ខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីសែនក្រុងពាលី និងពិធីសំណេះសំណាលជាមួយកីឡាករទូក ង ស្រុកពញាឮ ដោយមានលោកស្រី ប្រាក់ សុភា ជាប្រធានគ្រប់គ្រងទូក ង។ 

ក្នុងពិធីសែនក្រុងពាលីនេះ មានការអញ្ជើញចូលរួមពីលោក នាយករងរដ្ឋបាលស្រុក លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រីអភិបាលរងស្រុក កងកម្លាំងទាំង៣ ប្រធាន អនុប្រធានការិយាល័យអង្គភាព ចំណុះ និងជុំវិញសាលាស្រុក លោកមេឃុំ ក្រុមប្រឹក្សាឃុំព្រែកតាទែន និង កីឡាករ ទូក ង។ 

ឆ្លៀតក្នុងឱកាសនោះផងដែរ លោក ថន សុវណ្ណា អភិបាលស្រុក បាននាំយកអំណោយដ៍ថ្លៃថ្លារបស់ លោក លឹម គានហោ និងលោកស្រី ព្រមទាំងក្រុមការងារ ប្រគល់ជូនដល់ក្រុមកីឡាករ ទូក ង រួមមាន អង្ករ ចំនួន ៣០០គីឡូក្រាម ស្មើនឹងថវិកា ចំនួន ៧២០,០០០រៀល, ម្ហូបអាហារ ៣ពេល ចំនួន៤ថ្ងៃ ស្មើនឹងថវិកា ចំនួន ៩,០០០,០០០រៀល, ខោ អាវ មួក ចំនួន ៦០កំប្លេរ ស្មើនឹងថវិកាចំនួន ១,១៤០,០០០រៀល, ភេសជ្ជៈ ចំនួន ១៦កេស ស្មើនឹងថវិកា ចំនួន ៦៤០,០០០រៀល, មី ចំនួន១០កេស ស្មើនឹងថវិកា ចំនួន ២៨០,០០០រៀល និងឧបត្ថម្ភកម្មវិធីក្រុងពាលី ចំនួន ២,៦២០,០០០រៀល សរុបថវិការួម ចំនួន ១៥,១៥០,០០០រៀល ៕

ដោយ : សិលា


ចែករំលែក៖