ខេត្តកំពង់ចាម ៖ មន្ត្រីរាជការចំនួន ២០រូបត្រូវបានតែងតាំងជាអភិបាលរងក្រុងស្រុកក្នុងខេត្តកំពង់ចាម ។ នេះបើយោងតាមប្រកាស ស្តីពី ការដំឡើងឋានន្តរស័ក្តិ និងតែងតាំងមន្ត្រីរាជការ របស់ក្រសួងមហាផ្ទៃ ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាននៅរសៀល ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។
សូមបញ្ជាក់ថា ,សម្តេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាស ស្តីពី ការដំឡើងឋានន្តរស័ក្តិ និងតែងតាំងមន្ត្រីរាជការ របស់ក្រសួងមហាផ្ទៃ ចំនួន ២០រូប ជាអភិបាលរងក្រុង-ស្រុក។
បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។
អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តភារ និងហិរញ្ញវត្ថុ ក្រុមប្រឹក្សា និងគណៈអភិបាលខេត្តកំពង់ចាម ប្រធាននាយកដ្ឋានបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួង បហាផ្ទៃ និងសាមីខ្លួនដូចមានឈ្មោះក្នុងប្រកាតរ ខាងលើ ត្រូវអនុវត្តប្រកាសនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕
ដោយ : សិលា