ព័ត៌មានទាន់ហេតុការណ៍៖

ទីបំផុត ! ជំទប់ទី២ គណបក្សភ្លើងទៀន នៅឃុំអន្លង់វែង ចេញសារថ្កោលទោសទណ្ឌិតក្បត់ជាតិ សម រង្ស៉ី ចំពោះការប្រមាថព្រះចេស្តាព្រះមហាក្សត្រ

ចែករំលែក៖

ភ្នំពេញ ៖ ទណ្ឌិតក្បត់ជាតិ សម រង្ស៉ី ចំពោះការប្រមាថព្រះចេស្តាព្រះមហាក្សត្រ ដែលប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ស្ថាប័នរដ្ឋ ថ្កោលទោស ដល់ពេលនេះក៏មានជំទប់ទី២ គណបក្សភ្លើងទៀន នៅឃុំអន្លង់វែង ចេញសារថ្កោលទោសទណ្ឌិតក្បត់ជាតិ សម រង្ស៉ី ចំពោះការប្រមាថព្រះចេស្តាព្រះមហាក្សត្រ។ 

នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ជំទប់ទី២ គណបក្សភ្លើងទៀន នៅឃុំអន្លង់វែង បានចេញសេចក្ដីថ្លែងការណ៍ ថ្កោលទោសជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ដែលបន្តប្រមាថព្រះមហាក្សត្រយ៉ាងធ្ងន់ធ្ងរបំផុត

១-ខ្ញុំបាទ ចាន់ សុខុន ជំទប់ទី២ និងជាប្រធានគណបក្សភ្លើងទៀន ឃុំអន្លង់វែង ព្រមទាំងសមាជិកសមាជិការគណបក្ស ភ្លើងទៀនទាំងមូល នៃឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ សូមធ្វើការថ្កោលទោសជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ដែល បន្តប្រមាថព្រះមហាក្សត្រយ៉ាងធ្ងន់ធ្ងរបំផុត សូមប្រកាសថ្កោលទោសយ៉ាង ដាច់អហង្ការចំពោះ «ជនក្បត់ជាតិ ៣ជំនាន់ សម វង្សី» ដែលបានបន្តប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈបំផុតរបស់ប្រជារាស្ត្រខ្មែរ។ ជនក្បត់ជាតិតរ ជំនាន់រូបនេះ បានហៅព្រះមហាក្សត្រជាទីគោរពសក្ការៈចំៗ ព្រះនាមយ៉ាងដាច់សាច់ និងបាននិយាយពេញៗមាត់ថា «ស្តេចស្រុក ខ្មែរគ្មានមនសិការជាតិសូម្បីតែបន្តិច»។ ទណ្ឌិតក្បត់ជាតិរូបនេះ ថែមទាំងបានចោទព្រះមហាក្សត្រ ថា ជាជនក្បត់ជាតិ ដែលបាន ឡាយព្រះហស្ថលេខា កាត់ទឹកដីឲ្យបរទេសថែមទៀតផង។

២-យើងខ្ញុំសមាជិកសមាជិការគណបក្សភ្លើងទៀនទាំងមូល ទូលព្រះបង្គំយើងខ្ញុំ ពិតជាមិនអាចទទួលយកបានជាដាច់ ខាតចំពោះការប្រមាថ ម្តងហើយម្តងទៀតរបស់ជនក្បត់ជាតិរូបនេះទៅលើអង្គព្រះមហាក្សត្រ។

៣-យើងខ្ញុំ សូមថ្កោលទោសយ៉ាងដាច់អហង្ការបំផុតចំពោះ «ជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី» ដែលថ្លើមធំពាសមេឃ ហ៊ានប្រមាថដល់អង្គព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃប្រជាជាតិខ្មែរ។

៤-ការប្រមាថដោយចោទប្រកាន់អង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាប្រមុខរដ្ឋ និងជារដ្ឋបុរសស្នេហាជាតិដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជាតិខ្មែរថា ក្បត់ជាតិ គឺជាការប្រមាថដ៏ធ្ងន់ធ្ងរបំផុតដែលមិនអាចអត់ឱនឲ្យបានជាដាច់ខាត។

៥-យើងខ្ញុំ សមាជិកសមាជិការគណបក្សភ្លើងទៀនទាំងមូល ស្នើសុំរាជរដ្ឋាភិបាលកម្ពុជា មានវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ បំផុតទៅលើជនក្បត់ជាតិ ៣ជំនាន់ និងទណ្ឌិតរត់ចោលស្រុករូបនេះ ព្រមទាំងបក្ខពួកដែលបានចូលរួមចំណែកគាំទ្រការប្រមាថអង្គ ព្រះមហាក្សត្រ ដោយគ្មានការលើកលែងឡើយ។

៦-យើងខ្ញុំ សមាជិកសមាជិការគណបក្សភ្លើងទៀនទាំងមូល សូមប្រកាសជាឱឡារិកគាំទ្រ គោរព និងដង្ហែតាមអង្គព្រះ មហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជានិច្ចនិរន្ត ពីព្រោះព្រះអង្គគឺជាឥស្សរជនស្នេហាជាតិកំពូលនិងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុត នៃយើងខ្ញុំដែលជាប្រជានុរាស្ត្រខ្មែរ

៧-យើងខ្ញុំ សមាជិកសមាជិការគណបក្សភ្លើងទៀនទាំងមូល សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការដែល ប្រកាសដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការកម្ចាត់ចោលនូវមនោគមន៍វិជ្ជា នៃនយោបាយជ្រុល និយមរបស់ជនក្បត់ជាតិ ៣ជំនាន់ ឲ្យអស់ពីកម្ពុជា ដើម្បីរក្សាសន្តិភាព ស្ថិរភាពសង្គម និងសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរ ៕

ដោយ : សិលា


ចែករំលែក៖