ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានបឋម ៖ នៅមុននេះ បន្តិចមានករណីបាញ់យុវជនម្នាក់ស្លាប់នៅក្បែរសាលា IU ជាមុខសញ្ញាសមត្ថកិច្ចតាម

ចែករំលែក៖

ភ្នំពេញ ៖ សាហាវមែន ! នៅមុននេះ បន្តិចមានករណីបាញ់យុវជនម្នាក់ស្លាប់នៅក្បែរសាលា IU ស្ថិតតាមបណ្ដោយផ្លូវលេខ១០១១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។  

ពាក់ព័ន្ធក្នុងករណីនេះ លោកវរសេនីយ៍ឯក ហ៊ួ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ នៅរសៀលថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២២ បានប្រាប់អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” តាមទូរស័ព្ទយ៉ាងដូច្នេះថា, យុវជនដែលបានស្លាប់នេះ គឺជាមុខសញ្ញាដែលសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានរាជធានីភ្នំពេញ បានតាមដេញប្រមាញ់ ហើយគេបានព្យាយាមជិះម៉ូតូគេចពីសមត្ថកិច្ចជាច្រើនផ្លូវ។

លោកអធិការបានបន្តថា, ក្រោយមកដល់កន្លែងកើតហេតុ ពេលឃើញសមត្ថកិច្ចមានការដេញយ៉ាងដូច្នេះ ទើបអ្នកដំណើរដែលកំពុងជិះរថយន្ត បានដកកាំភ្លើងបាញ់ជនសង្ស័យដែលសមត្ថកិច្ចកំពុងតាមប្រមាញ់នេះ។

លោកថ្លែងទៀតថា, បច្ចុប្បន្នសមត្ថកិច្ចរបស់លោកនិងកម្លាំងជំនាញ កំពុងតែឆែកមើលកាមេរ៉ាសុវត្ថិភាព ៕

ដោយ : សិលា


ចែករំលែក៖