ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលក្រុងព្រះសីហនុ ចុះធ្វើការណែនាំដល់ម្ចាស់ផ្ទះល្វែងដែលបានសាងសង់ និងតសំយ៉ាបលយមកលើចំណីផ្លូវសាធារណៈ

ចែករំលែក៖

ខេត្តព្រះសីហនុ​៖​ ក្រុមការងារចម្រុះរដ្ឋបាលក្រុងព្រះសីហនុ បានចុះធ្វើការណែនាំដល់ម្ចាស់ផ្ទះល្វែងដែលបានសាងសង់ និងតសំយ៉ាបលយមកលើចំណីផ្លូវសាធារណៈនៅបរិវេណអតីតមហោស្រព ស្ថិតនៅក្នុងសង្កាត់លេខ២​ ក្រុងព្រះសីហនុ នាពេលកន្លងមក។ នេះបេី​យោង​តាមប្រភពព័ត៍មានពី​រដ្ឋបាលខេត្ត​ព្រះសីហនុ​ បានឱ្យដឹងនៅយប់ថ្ងៃទី០១​ ខែវិច្ឆិកា​ ឆ្នាំ​២០២២យប់មិញ​។ 

រដ្ឋបាលខេត្ត​ បានឱ្យដឹងទៀតថា​ បច្ចុប្បន្នត្រូវបានម្ចាស់ផ្ទះបានចូលរួមសហការជាមួយអាជ្ញាធរក្រុងព្រះសីហនុ ស្ម័គ្រចិត្តរុះរើសំយ៉ាបទាំងនោះចេញដោយខ្លួនឯង និងរៀបចំចាប់ផ្តើមសម្អាត រៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយនៅក្នុងបរិវេណទីតាំងខាងលេីនេះឱ្យកាន់តែមានសោភ័ណភាព បរិស្ថាន។ 

ជាមួយគ្នានេះ​ រដ្ឋបាលខេត្ត​ សូមបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់លំនៅដ្ឋាន ម្ចាស់ទីតាំងអាជីវកម្ម-សេវាកម្មគ្រប់ប្រភេទនៅតាមបណ្តោយផ្លូវសំខាន់ៗក្នុងក្រុងព្រះសីហនុ សូមចូលរួមរៀបចំសណ្តាប់ធ្នាប់ តុបតែងលម្អគេហដ្ឋាន និងទីតាំងអាជីវកម្ម-សេវាកម្ម​រៀងៗខ្លួន​ឱ្យបានស្អាត មានរបៀបរៀបរយ និងមានសោភ័ណភាពល្អ ដើម្បីត្រៀមរៀបចំអបអរសាទរពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រស្អាតជាងគេលើសកលលោកឆ្នាំ២០២២ នាពេលខាងមុខឱ្យទទួលបានលទ្ធផលល្អ៕

ដោយ​៖សហការី​


ចែករំលែក៖