ភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ផ្ញើសារលិខិតរំលែកមរណទុក្ខជូន ឯកឧត្តម ហ៊ូ សាគុណ ចំពោះមរណភាពរបស់ មហាឧបាសិកា ម៉េង លន់ ត្រូវជាម្តាយបង្កើត ដែលបានទទួលមរណភាព នៅវេលាម៉ោង៧:០០នាទី ព្រឹកថ្ងៃអង្គារ ៨កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ថ្ងៃទី១ ខែវិច្ឆកា ឆ្នាំ២០២២ ក្នុងជន្មាយុ ៨៦ឆ្នាំ ដោយជរាពាធ។
លិខិតរំលែកមរណទុក្ខ
ជម្រាបជូន ឯកឧត្តម ហ៊ូ សាគុណ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ
ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីនគរបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា មានសេចក្តីក្តុកក្តួល និងសោកស្ដាយជាអនេក ដោយបានទទួលដំណឹងដ៏ក្រៀមក្រំអំពីមរណភាព របស់ មហាឧបាសិកា ម៉េង លន់ ម្ដាយបង្កើតរបស់ ឯកឧត្តម ហ៊ូ សាគុណ កាលពីវេលាម៉ោង ៧:០០នាទីព្រឹក ថ្ងៃអង្គារ ៨កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងជន្មាយុ ៨៦ឆ្នាំ ដោយជរាពាធ។
មរណភាពរបស់ មហាឧបាសិកា ម៉េង លន់ គឺជាការបាត់បង់នូវម្ដាយ ម្ដាយក្មេក និងជីដូនជាទី គោរពស្រលាញ់ ប្រកបដោយព្រហ្មវិហារធម៌ ដែលបានខិតខំប្រឹងប្រែងពុះពារគ្រប់ឧបសគ្គចិញ្ចឹមបីបាច់ថែរក្សា និងបានអប់រំណែនាំផ្ដល់ដំបូន្មានធ្វើឲ្យកូន-ចៅបានក្លាយជាបញ្ញវន្ត និងជាថ្នាក់ដឹកនាំដែលមានស្នាដៃក្នុងការ ថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដែលជាមូលដ្ឋានដ៏ចម្បងក្នុងការអភិវឌ្ឍសង្គមជាតិ។ ម្យ៉ាងវិញ ទៀតមរណភាពរបស់ មហាឰបាសិកា ម៉េង លន់ ក៏ជាការបាត់បង់នូវពុទ្ធសាសនិកដ៏គំរូដែលតែងតែជួយគាំទ្រ ដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនានាទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ សម្រាប់ទុកជាប្រយោជន៍ដល់ប្រជា ពលរដ្ឋទូទៅ និងសង្គមជាតិ។
នៅក្នុងពេលវេលាដ៏សែនក្រៀមក្រំរំជួលចិត្តនេះ ខ្ញុំ និងភរិយា ព្រមទាំងមន្ត្រីនគរបាល នៃអគ្គស្នង ការដ្ឋាននគរបាលជាតិ សូមចូលរួមសម្ដែងនូវសមានទុក្ខដោយក្តីសោកស្ដាយអាឡោះអាល័យ និងសូមបួងសួង ឧទ្ទិសដល់គុណបុណ្យព្រះរតនត្រ័យជួយដល់ដួងវិញ្ញាណក្ខន្ធរបស់ មហាឧបាសិកា ម៉េង លន់ សូមឆាប់បាន យោនយកកំណើតចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូម ឯកឧត្តម ហ៊ូ សាគុណ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ទទួលនូវសមានចិត្តចូលរួម រំលែកទុក្ខដ៏សែនក្រៀមក្រំបំផុតអំពីយើងខ្ញុំទាំងអស់គ្នា ៕
ដោយ : សហការី