កីឡាការិនី Ons Jabeur ដែលជាកីឡាវាយតឺន្នីសលំដាប់ទី២របស់ទុយនីស៊ីបានចាញ់ក្នុងការប្រកួតដំបូងរបស់នាងក្នុងព្រឹត្តិការណ៍ WTA Finals ខណៈដែលកីឡាការិនី Aryna Sabalenka បានវាយបកដើម្បីឈ្នះនៅរាត្រីបើកឆាកនៃព្រឹត្តិការណ៍បញ្ចប់រដូវកាល។
កីឡាការិនី Jabeur ដែលបានឡើងដល់វគ្គផ្តាច់ព្រ័ត្រនៅ Wimbledon និង US Open បានបរាជ័យក្នុងលទ្ធផល 3-6 7-6 (7-5) 7-5 ក្រោមថ្វីដៃកីឡាការិនីលេខ៧បេឡារូស Sabalenka ។
កីឡាការិនីលំដាប់ទី៥របស់ក្រិច Maria Sakkari បានបើកការប្រកួតឯកត្តជន ដែលបង្ហាញពីកីឡាការិនីល្អបំផុតប្រចាំឆ្នាំចំនួន៨ដោយបានផ្តួលកីឡាការិនី Jessica Pegula។ Sakkari ឈ្នះក្នុងលទ្ធផល 7-6 (7-6) 7-6 (7-4) ទល់នឹងកីឡាករអាមេរិកលំដាប់ទី៣នៅរដ្ឋតិចសាស់។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រដែលឃើញក្រុមកំពូលទាំង៨នៃឆ្នាំ២០២២លេងជាគូកំពុងប្រព្រឹត្តទៅនៅទីក្រុង Fort Worth ក្នុងឆ្នាំនេះ ហើយមានហ្វូងមនុស្សយ៉ាងច្រើនកុះករនៅថ្ងៃបើកឆាកនៃការប្រកួត។
កីឡាការិនី Iga Swiatek លេខមួយពិភពលោករបស់ប៉ូឡូញ និង Coco Gauff ជនជាតិអាមេរិកអាយុ១៨ឆ្នាំលេងក្នុងវិញ្ញាសាឯកត្តជនកាលពីថ្ងៃអង្គារដោយបើកការប្រជែងរបស់ពួកគេសម្រាប់ពានរង្វាន់ជាមួយកីឡាការិនីទី៨របស់រុស្ស៊ី Daria Kasatkina និង Carolina Garcia របស់បារាំង ។
កម្មវិធី WTA បានផ្លាស់ប្តូរព្រឹត្តិការណ៍នេះពីទីក្រុង Shenzhen ដែលជាម្ចាស់ផ្ទះ ក្នុងប្រទេសចិន សម្រាប់ឆ្នាំទី២ជាប់ៗគ្នា។
កាលពីខែធ្នូ ឆ្នាំមុនស្ថាប័នគ្រប់គ្រងកីឡាវាយតឺន្នីសនារីបានប្រកាសផ្អាករាល់ការប្រកួតទាំងអស់ក្នុងប្រទេសចិន ចំពេលមានការព្រួយបារម្ភចំពោះកីឡាការិនីវាយតឺន្នីសចិន Peng Shuai ផងដែរ។ កីឡាការិនីវ័យ៣៦ឆ្នាំរូបនេះបានបាត់ខ្លួនពីទិដ្ឋភាពសាធារណៈអស់រយៈពេល៣សប្តាហ៍បន្ទាប់ពីការចោទប្រកាន់មន្ត្រីកំពូលរបស់ចិនពីបទរំលោភផ្លូវភេទ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)