ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងយុត្តិធម៌ពន្យារពេលទទួលពាក្យចូលរួមក្នុងកម្មវិធី អាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្រោយជំនួយរបស់រដ្ឋាភិបាលជប៉ុន(JDS)

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងយុត្តិធម៌សូមជូនដំណឹង អំពីការពន្យារពេលទទួលពាក្យចូលរួមក្នុងកម្មវិធី អាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្រោយជំនួយរបស់រដ្ឋាភិបាលជប៉ុន(JDS)។

នៅរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងយុត្តិធម៌ សូមជម្រាបជូន លោក លោកស្រី អ្នកនាង កញ្ញា ជាថ្នាក់ដឹកនាំ និងមន្ត្រីក្រោមចំណុះក្រសួងយុត្តិធម៌ទាំងអស់មេត្តាជ្រាបថា កម្មវិធីអាហារូបករណ៍ប្រទេសជប៉ុន (JDS) ក្រោម ជំនួយរបស់រដ្ឋាភិបាលជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា នឹងផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត ជាន់ខ្ពស់ (Master Degree) លើផ្នែកអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ សម្រាប់ឆ្នាំសិក្សា២០២៣ ក្នុងគោល បំណងលើកទឹកចិត្តដល់មន្ត្រីក្នុងក្រសួងស្ថាប័ន។ (JDS) បានធ្វើការពន្យារពេលទទួលពាក្យចូលរួមក្នុងកម្មវិធី អាហារូបករណ៍នេះដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ លើមុខជំនាញដូចជា៖ ១.១.២-ការអភិវឌ្ឍវិស័យឯកជន, ១.១.៣-ការកែលម្អគុណភាពអប់រំ ២.១-ការកែលម្អបរិស្ថានរស់នៅទីក្រុង, ២.២-ការកែលម្អការថែទាំសុខភាព និងសន្តិសុខសង្គម, ៣.១-ការកែលម្អមុខងាររដ្ឋបាល, ៣.២-ការអភិវឌ្ឍផ្នែកច្បាប់ និងតុលាការ និង ៣.៣-ការកសាងទំនាក់ទំនងអន្តរជាតិ។

ហេតុដូចនេះ បេក្ខជនដែលមានបំណងចូលរួមក្នុងកម្មវិធីអាហារូបករណ៍នេះ សូមទាក់ទងរកពាក្យស្នើសុំ អាហារូបករណ៍ និងបំពេញសំណុំឯកសារផ្សេងៗ តាមគេហទំព័រ៖ http://jds-scholarship.org/ ឬទាក់ទងទៅ កាន់ការិយាល័យ JICE-JDS ដែលមានអាសយដ្ឋាននៅជាន់ទី៣ អាគារ AURA Condominium លេខ៨៧ វិថីព្រះត្រសក់ផ្អែម(៦៣) សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទ ០១២ ៦៨១ ៦១១ / ០២៣ ២១៧ ៩៤៤ ឬ អ៊ីម៉ែល jds.cambodia1@jice.org ៕

ដោយ : សិលា


ចែករំលែក៖