ភ្នំពេញ ៖ នៅថ្ងៃព្រហស្បតិ៍ ១០កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារឧត្តមមន្រ្តីច្បាប់និងយុត្តិធម៌អាស៊ាននៃក្រសួងយុត្តិធម៌ ដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារអគ្គលេខាធិការដ្ឋានអាស៊ាន តាមប្រព័ន្ធអនឡាញ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំឧត្តមមន្រ្តីនៃអាជ្ញាធរកណ្តាល (SOM-MLAT) ដែលកម្ពុជាធ្វើជាប្រធាន និងប្រព្តឹត្តទៅនៅថ្ងៃទី២៣-២៤ ខែវិច្ឆិកា ឆ្នាំ២០២២។
សូមបញ្ជាក់ថា, កិច្ចប្រជុំបានពិនិត្យ ពិភាក្សា និងសម្រេចលើចំណុចសំខាន់ៗមួយចំនួនដូចតទៅ៖
១. របៀបវាវៈ និងទម្រង់នៃកិច្ចប្រជុំ
២. សមាសភាពចូលរួម និងកាលបរិច្ឆេទនៃកិច្ចប្រជុំ
៣. ខ្លឹមសារនិងឯកសារពាក់ព័ន្ធមួយចំនួនទៀត ដែលត្រូវពិភាក្សាក្នុងកិច្ចប្រជុំ។
ដោយ : សហការី