ព័ត៌មានទាន់ហេតុការណ៍៖

បារម្ភខ្លាចបំណែករ៉ុក្កែតចិនធ្លាក់ចំ អេស្ប៉ាញ់លុបជើងហោះហើរជាង៣០០ជើង

ចែករំលែក៖

ផ្នែកមួយនៃដែនអាកាសរបស់អេស្ប៉ាញត្រូវបានបិទទ្វារ ហើយលុបជើងហោះហើរប្រមាណ៣០០ ជើងដោយបារម្ភខ្លាចបំណែករ៉ុក្កែតចិនធ្លាក់មកផែនដីវិញ ។
តាមការលើកឡើងរបស់នាយកដ្ឋានគ្រប់គ្រងដែនអាកាសតំបន់អឺរ៉ុប EU និងអាមេរិកបានលើកឡើងថា ក្រោយរយៈពេល៤ថ្ងៃដែលចិនបានបាញ់បង្ហោះ
យានអវកាសចេញពីតំបន់ភាគខាងត្បូងប្រទេសចិន បំណែករ៉ុក្កែត Long March 5B ដែលមានទំហំ
ធំនឹងធ្លាក់មកផែនដីវិញនៅក្នុងតំបន់ភាគខាងត្បូងប៉ាស៊ីហ្វិក ។
នាយកដ្ឋានតាមដានទីអវកាសរបស់អឺរ៉ុប EU (EUSST) កំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់ដល់បំណែករ៉ុក្កែត Long March 5B ធ្លាក់មកលើផែនដី ។ បំណែករ៉ុក្កែតមានប្រវែង៣០ម៉ែត្រ មានទម្ងន់ចាប់ពី ១៧-២៣តោន នឹងធ្លាក់មកលើផែនដីដែលជាបំណែកធំបំផុត ដូច្នេះចាំបាច់ត្រូវតែតាមដានយ៉ាងល្អិតល្អន់បំផុត។
តាមប្រភពព័ត៌មានបានបញ្ជាក់ថា ជើងហោះហើរ៣០០ ក្នុងចំណោម ៥៤៨៤ ជើងហោះហើរ នៅក្នុងអាកាសយានដ្ឋានទាំង៤៦ រងផលប៉ះពាល់។ តាមប្រភពព័ត៌មាន បំណែករ៉ុក្កែតនៅចម្ងាយពីផែនដី ១៧៧ គីឡូម៉ែត្រ មានទម្ងន់ ២១,៦តោន ហើយទម្ងន់នឹងថយចុះពេលប៉ះជាមួយបរិយាកាស៕ ដោយ៖ ធីរីណា

រូប​ថត​ ៖  Getty Images


ចែករំលែក៖