ព័ត៌មានទាន់ហេតុការណ៍៖

អំណោយឧបត្ថម្ភដ៏ថ្លៃថ្លាឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ​ត្រូវបានផ្តល់ ជូនសាលាពលទាហានទី៣ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក

ចែករំលែក៖

ខេត្ត​កំពង់ស្ពឺ៖​ លោកឧត្តមសេនីយ៍ទោ ជាតិ ប៉ូលីន មេបញ្ជាការរង យោធភូមិភាគទី៣ នៅព្រឹក​ថ្ងៃទី០៥ ខែវិច្ឆិកា​ ឆ្នាំ២០២២​ បាននាំយកអំណោយឧបត្ថម្ភដ៏ថ្លៃថ្លាសម្រាប់ខែវិច្ឆិកា​ ឆ្នាំ២០២២​ របស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ​ មេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ជូនសាលាពលទាហានទី៣ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក រួមមាន អង្ករ, ប្រេងឥន្ធន:​ និងថវិកា សម្រាប់ទ្រទ្រង់សាលា និងយោធាចារ្យ ដែលស្ថិតក្នុងខេត្តកំពង់ស្ពឺ។

ឧត្តមសេនីយ៍ទោ ជាតិ ប៉ូលីន បានលើកឡើងពីការយកចិត្តទុកដាក់​ខ្ពស់​ របស់លោកបណ្ឌិត​ ហ៊ុន​ ម៉ាណែត​ ចំពោះយោធាចារ្យ​  បុគ្គលិកសាលាទាំងអស់​ ដែលជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស នៃកងយោធពលខេមរភូមិន្ទ​ និងបានផ្តាំផ្ញេីសួរសុខទុក្ខជាប្រចាំផងដែរ​។ លោកឧត្តមសេនីយ៍​ ក៏បានរំលឹកអំពីការថែរក្សាសុខភាពឲ្យបានល្អ​ និងបន្តអនុវត្តវិធានការ​ ៣កុំ​ ៣ការពារ​ បន្តទៀត។ 

យោធាចារ្យ​ បុគ្គលិកទាំងអស់​ មានសេចក្តីរីករាយ​ជាខ្លាំង ប្តេជ្ញាអនុវត្តភារកិច្ចឲ្យបានល្អ​ និងប្រកាសគាំទ្របេក្ខភាព​ លោកបណ្ឌិត​ ហ៊ុន​ ម៉ាណែត​ ជានាយករដ្ឋមន្ត្រីនាពេលខាងមុខ​ ព្រមទាំង​បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោក មេបញ្ជាការ កងទ័ពជើងគោកដែលបានយកចិត្តទុកដាក់ចំពោះសុខទុក្ខនិងការរស់នៅហ្វឹកហ្វឺនរបស់ពលទាហាន៕

ដោយ​៖សហការី​


ចែករំលែក៖