ព័ត៌មានទាន់ហេតុការណ៍៖

ត្រៀមកម្លាំងដើម្បីចូលរួមការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព សម្រាប់ឱកាសទិវាបុណ្យឯករាជ្យជាតិ ទិវាកំណើតកងទ័ពយោធពលខេមរភូមិន្ទ ពិធីបុណ្យអុំទូក និងកិច្ចប្រជុំកំពូលអាស៊ាន រួមនឹងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២

ចែករំលែក៖

ខេត្តកណ្តាល ៖ លោកវរសេនីយ៍ឯក លន់ លុច មេបញ្ជាការកងការពារព្រំដែនលេខ៦០១ នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានប្រមូលផ្ដុំកម្លាំងប្រជុំផ្សព្វផ្សាយនូវបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគពិសេស ស្ដីពីការប្រមូលផ្ដុំកម្លាំងនៅហ្នឹងកន្លែងមធ្យោបាយ សម្ភារៈឯកទេស តាមកងឯកភាពរៀងៗខ្លួន ដើម្បីចូលរួមការពារសន្តិសុខ សណ្ដាប់ធ្នាប់ សម្រាប់ឱកាសទិវាបុណ្យឯករាជ្យជាតិ ទិវាកំណើតកងទ័ពយោធពលខេមរៈភូមិន្ទ បុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប សំពះព្រះខែ និងកិច្ចប្រជុំកំពូលអាស៊ាន រួមនឹងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២២ នាពេលខាងមុខនេះ ។

ក្នុងនោះដែរ លោកវរសេនីយ៍ឯក លន់ លុច មេបញ្ជាការកងការពារព្រំដែនលេខ ៦០១ បានមានប្រសាសន៍ថា ក្រៅពីការងារស្នូល ដោយអនុវត្តតាមបទបញ្ជារបស់ លោកមេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគពិសេស បានដាក់បទបញ្ជាដល់កងកម្លាំងទាំងអស់ មានភារកិច្ចត្រៀមបម្រុងកម្លាំងនៅហ្នឹងកន្លែង ទាំងមធ្យោបាយ និងសម្ភារៈឯកទេស ត្រៀមសហការជាមួយកម្លាំងមានសមត្ថកិច្ច ដើម្បីការពារ សន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព នាឱកាសទិវាបុណ្យឯករាជ្យជាតិ ទិវាកំណើតកងទ័ពយោធពលខេមរៈភូមិន្ទ បុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប សំពះព្រះខែ និងកិច្ចប្រជុំកំពូលអាស៊ាន រួមនឹងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២២ខាងមុខនេះ។ 

លោកវរសេនីយ៍ឯក លន់ លុច បានបន្ថែមថា​ ដូច្នេះ​យេីង ត្រូវបង្កើនការប្រុងប្រយ័ត្នតាមដានសភាពការណ៍ព្រំដែន ចាត់តាំងកម្លាំងត្រៀមប្រយុទ្ធ ធ្វើសកម្មភាពល្បាតត្រួតពិនិត្យតាមបណ្ដោយព្រំដែន ដោះស្រាយទាន់ពេលវេលានូវយកថាហេតុកើតឡើង ការពាររឹងមាំបូរណភាពទឹកដី និងចំណុចឈរជើងរបស់ខ្លួន ទប់ស្កាត់បង្ក្រាបបានទាន់ពេលវេលារាល់បទល្មើស ជួញដូរមនុស្ស រត់ពន្ធគ្រឿងញៀន ការឆ្លងដែនចេញចូលខុសច្បាប់ ដើម្បីបង្ការជំងឺកូវីដ-១៩ នៅតាមខ្សែបន្ទាត់ព្រំដែន ក្នុងស្រុកកោះធំ និងស្រុកលើកដែក ខេត្តកណ្ដាល៕

ដោយ​៖សហការី​


ចែករំលែក៖