ខេត្តព្រះសីហនុ ៖ បន្លំខ្លួនគ្រងស្បង់ចីវរធ្វើជាសង្ឃ ដើរបិណ្ឌបាត្រយកបច្ច័យ បោកញាតិញោម ពុទ្ធបរិស័ទក្នុងឃុំ បិតត្រាំង ស្រុកព្រៃនប់ខេត្តព្រះសីហនុ កាលពីថ្ងៃទី០៤ វិច្ឆិកា ២០២២ត្រូវបាន កម្លាំងនគរបាលប៉ុស្តិ៍ឃុំបិតត្រាំង ឃាត់ខ្លួនបុរស៣នាក់មកពីខេត្តព្រៃវែង ដោយពួកគេបានបន្លំខ្លួនធ្វើជាសង្ឃដើរបិណ្ឌបាត្រយកបច្ច័យ បោកញាតិញោមពុទ្ធបរិស័ទក្នុងឃុំបិតត្រាំង ។
អ្នកទាំង៣នាក់នេះ មាន២នាក់កោរសក់ ស្លៀកស្បង់ចីវរ បន្លំធ្វើជាសង្ឃ និងម្នាក់ទៀតជាអ្នកបើកម៉ូតូឌុបដើរបិណ្ឌបាត្រតាមភូមិ ។ ក្រោយពេលបន្លំដើរបិណ្ឌបាត្ររួច ពួកគេបានយកស្បង់ចីវរ និងបាត្រទៅលាក់ទុកក្នុងព្រៃ ។
សកម្មភាពនេះ ត្រូវបានសមត្ថកិច្ចសង្ស័យនិងតាមឃ្លាំមើល រហូតឈានដល់ការឃាត់ខ្លួន នាំយកមកចាត់ការបន្តតាមនិតិវិធីច្បាប់ ។
សូមបញ្ជាក់ថា, ទង្វើបែបនេះបានកើតមានជាញឹកញាប់ តាមបណ្តារាជធានី-ខេត្ត ដោយពួកគេអត់ខ្លាចបាបនរកអីសោះ៕
ដោយ : សហការី