ខេត្តបាត់ដំបង ៖ យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃសៅរ៍ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានឱ្យដឹងថា មានករណីហិង្សាធ្វេីឱ្យខូចខាតដោយចេតនា (កាប់បំផ្លាញរថយន្ត) បង្កដោយជនសង្ស័យឈ្មោះ ខាន់ ពិសិទ្ធ ហៅទូ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅចំណុចកើតហេតុ មុខរបរជាកម្មករ បន្ទាប់ពីផឹកស្រាស្រវឹងរួចជនសង្ស័យបានយកពូថៅកាប់បំផ្លាញ រថយន្ត០១គ្រឿង របស់ជនរងគ្រោះឈ្មោះ ញ៉ិល វាសនា ភេ ទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅ ក្រុម ១០ ភូមិស្លក្រាម ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង បណ្ដាលឱ្យរថយន្ដខូចខាតយ៉ាងដំណំ។
របាយការណ៍ដដែលបន្តថា ហេតុការណ៍ខាងលេីនេះបានកេីតឡេីងកាលពីយប់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ថ្មីៗនេះ នៅចំណុច ក្រុម១៤ ស្ថិតភូមិកំពង់ឆ្លង ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។
ចំពោះរថយន្ដខូចខាតមានដូចជា៖
-កញ្ចក់ទ្វារថយន្តចំហៀងខាងឆ្វេងចំនួន០១ផ្ទាំង
-កញ្ចក់ពីមុខរថយន្ដចំនួន០១ផ្ទាំង
-ដំបូលរថយន្តខាងមុខ ចំហៀងខាងឆ្វេងខូចខាតជាច្រើនកន្លែង។
នៅក្រោយកេីតហេតុជនងគ្រោះបានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាល ពីករណីនេះ លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានដឹកនាំកម្លាំងផ្នែកនគរបាលយុត្តិធម៌ និងនគរបាលប៉ុស្តិ៍រដ្ឋបាលវត្តតាមិម ចុះស្រាវជ្រាវស៊ើបអង្កេតបង្រ្កាបឃាត់ខ្លួនជនសង្ស័យ ឈ្មោះខាន់ ពិសិទ្ធហៅទូ នៅថ្ងៃទី ០៤ ខែ វិច្ឆិកាម្សិលមិញនេះ នាំយកមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីសាកសួរ។
ក្រោយពេលធ្វើកំណត់ហេតុស្ដាប់ចម្លើយរួចជនសង្ស័យឈ្មោះ ខាន់ ពិសិទ្ធ ហៅទូបានឆ្លើយសារភាពរូបគេថាពិតជាបានយកពូថៅកាប់បំផ្លាញទៅលើរថយន្តបណ្ដាលឱ្យ ខូចខាតពិតប្រាកដមែនព្រោះតែស្រវឹងស្រា។
បច្ចុប្បន្ននគរបាលស្រុកបាននិងកំពុងកសាងសំណុំរឿងបញ្ជូនមកកា រិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ដេីម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
ដោយ៖សហការី