ខេត្តព្រះសីហនុ ៖ បើកបរបញ្រ្ចាសផ្លូវ ហេីយចតលើផ្លូវទៀត ពេលសមត្ថកិច្ចចុះណែនាំ ធ្វើមិនដឹងផ្គើនការណែនាំ ចឹងបានថា មិនប្រាកដថាឡានថ្លៃ ម្ចាស់ឡានចរឹកថ្លៃដែរនោះទេ។
នេះបើយោងតាមការបង្ហោះលើផេកឈ្មោះថា, ប្រជាជន ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២។
ផេកដដែលបានបញ្ជាក់ថា, នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២ កើតមានករណីហួសចិត្តមួយ ខណៈដែលរថយន្ដទំនើបមួយគ្រឿងបើកបរបញ្រ្ចាសទិស នៅចំណុចផ្សារលើ ហើយមកចតនៅលើផ្លូវបង្កឱ្យប៉ះពាល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។
សូមបញ្ជាក់ថា, នៅពេលសមត្ថកិច្ចចុះធ្វើការណែនាំ និងឱ្យបើករកចំណតឱ្យបានត្រឹមត្រូវ បែរជាម្ចាស់រថយន្ដនោះធ្វើមិនដឹង មិនព្រមសហការ ប្រហែលជាអាងថាឡានថ្លៃហើយមើលទៅ ។
សូមជម្រាបជូនថា, នៅខេត្តព្រះសីហនុ ជារៀងរាល់ថ្ងៃគឺមាន ក្រុមការងារ បានតាមប្រមាញ់ អ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍ ចតឡានគ្មានសណ្តាប់ធ្នាប់ ការចោលកាកសំណល់ សំរាម ពាសវាលពាសកាល គឺត្រូវបានថតបង្ហោះបង្ហាញជូនជាសាធារណៈដើម្បី ឱ្យបងប្អូនចូលរួមសម្អាតទីក្រុងទាំងអស់គ្នា គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ៕
ដោយ ៖ សហការី