ព័ត៌មានទាន់ហេតុការណ៍៖

ត្រៀម​បញ្ជូនខ្លួន​យុវជន​ម្នាក់​ ករណី​រំលោភ​សេពសន្ថវៈ​លើ​អនីតិជន​ នៅស្រុកថ្មគោល​ទៅតុលាការ​ខេត្ត​

ចែករំលែក៖

  ​ខេត្ត​បាត់ដំបង​៖​ យុវជនម្នាក់​ ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ​លើ​អនីតិជន​ បន្ទាប់ពី​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មគោល​ ឃាត់ខ្លួន​យកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងខេត្ត​ ដើម្បី​ចាត់​ការ​បន្ត​តាមនីតិវិធីច្បាប់​។ នេះបេីយោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងនៅព្រឹក​ថ្ងៃអាទិត្យ​ទី​២០​ ខែវិច្ឆិកា​ ឆ្នាំ​២០២២។ 

យោង​តាម​របាយការណ៍​របស់​អធិការដ្ឋាននគរបាលស្រុកថ្មគោល​ បានឱ្យដឹងថា​ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មគោលកាលពីថ្ងៃ​ទី​១៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២២​​ បាន​ទទួល​ពាក្យបណ្ដឹង​ពី​ស្ត្រី​០១​នាក់​ឈ្មោះ​ ជឿន​ ចាន់​នី​ ភេទ​ស្រី​ អាយុ​ ៤១​ឆ្នាំ​ រស់នៅ​ភូមិ​ហៃសាន​ ឃុំ​ជ្រៃ​ ស្រុក​ថ្មគោល​ ខេត្តបាត់ដំបង​ មាន​ករណី​រួម​ភេទ​ជាមួយ​អនីតិជន​ជា​កូនស្រី​របស់​គាត់​អាយុ​១០​ឆ្នាំ​ ។​

​ករណី​នេះ​ ដោយ​អនុវត្ត​តាម​យោបល់​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹ​ម​សាន​ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ រួម​នឹង​យោបល់​លោកស្រី​ឧត្តមសេនីយ៍ត្រី​ រស់​ ជីវី​ ស្នងការ​រង​ទទួល​ការងារ​ប្រឆាំង​ការ​ជួញដូរ​និង​ការពារ​អនីតិជន​ លោក​វរសេនីយ៍ទោ​ ប៉ា​ង​ ផង់​ អធិការ​ស្តីទី​នគរបាល​ស្រុក​ថ្មគោល​ បាន​ធ្វើការ​ស្រាវជ្រាវ​ និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ០១​នាក់​ឈ្មោះ​ រ៉ុ​ង​ សុធា​ ភេទ​ប្រុស​ មាន​ទីលំនៅ​ភូមិ​ហៃសាន​ ឃុំ​ជ្រៃ​ ស្រុក​ថ្មគោល​ ខេត្តបាត់ដំបង​ ។​

​ម្តាយ​ជន​រង​គ្រោះ​បាន​ចោទប្រកាន់​ថា​ បាន​ចាប់រំលោភ​កូនស្រី​ខ្លួន​ឈ្មោះ​ ដ​.​ល​ណ​ បាន​សំរេច​ចំនួន​៦​ដង​ នៅ​ត្រង់​ចំណុច​លើ​ផ្ទះ​ម្តាយក្មេក​ជនសង្ស័យ​នោះ​ចំនួន​៣​ដង​,​ នៅផ្ទះ​ម្តាយ​ជនសង្ស័យ​ចំនួន​ ២​ដង​ និង​នៅ​ឃ្លាំង​បៃតង​១​ដង​ កាលពី​អំ​ឡុ​ខែមេសា​ ឆ្នាំ​២០២២​ ។​

​ប្រភពដដែលបន្តថា​ តាម​បំភ្លឺ​ជន​រង​គ្រោះ​ឈ្មោះ​ ដ​.​ល​ណ​ បាន​បញ្ជាក់​ថា​ នៅ​ថ្ងៃ​ទី​អត់​ចាំ​ក្នុង​ខែមេសា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​ប្រមាណ​៣​រសៀល​ ពេល​នាង​ចេញពី​សាលារៀន​ត្រឡប់​មក​ផ្ទះ​វិញ​ នាង​បាន​ទៅ​លេង​លោតអន្ទាក់​នៅផ្ទះ​ជីដូន​ចំងាយ​ប្រមាណ​២០​ម៉ែត្រ​ ។​ ពេល​លេង​មួយសន្ទុះ​ក៏​ឈប់​លេង​ ស្រាប់តែ​ឃើញ​ឈ្មោះ​ ប្រុស​ (​រ៉ុ​ង​ សុធា​)​ នៅ​ភូមិ​ជាមួយ​គ្នា​បាន​និយាយ​បបួល​នាង​ថា​ ឡើង​ទៅ​លើ​ផ្ទះ​ពេល​នោះ​នាង​ព្រម​ឡើង​តាម​គឺ​មាន​តែ​២​នាក់​ រូ​ច​បាន​ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​ ។​ ក្រោយមក​ទៀត​ ឈ្មោះ​ ប្រុស​ តែងតែ​ធ្វើ​សកម្មភាព​មក​លើ​នាង​៥​លើក​បន្ថែម​ទៀត​ ។​ ចំពោះ​រឿងរ៉ាវ​ខាងលើ​នាង​មិន​បាន​ប្រាប់​ឪពុក​ ម្តាយ​បានដឹង​ទេ​ខ្លាច​ឪពុក​ម្តាយ​នាង​វាយ​ ។ រហូត​ដល់​ថ្ងៃ​ទី​១១​ ខែវិច្ឆិកា​ ឆ្នាំ​២០២២​ នាង​បាន​ប្រាប់​ឈ្មោះ​ ចំរើន​ ភេទ​ស្រី​ អោយ​ដឹង​ប៉ុណ្ណោះ​ ។​ ហើយ​ដល់​ថ្ងៃ​ទី​១២​ ខែវិច្ឆិកា​ ឆ្នាំ​២០២២​ ឪពុក​ម្តាយ​នាង​បាន​នាំ​នាង​ប្តឹង​មេ​ភូមិ​តែ​ម្តង​ ។​ ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​សារភាព​ថា​ ខ្លួន​ពិតជា​ធ្វើ​សកម្មភាព​រួម​ភេទ​ជាមួយ​ជន​រង​គ្រោះ​ឈ្មោះ​ ដ​.​ល​ណ​ ពិតប្រាកដ​មែន​ ។​

​បច្ចុប្បន្ន​ ជនសង្ស័យខាងលើនេះ​ នៅព្រឹកថ្ងៃអាទិត្យ​ទី២០​ ខែវិច្ឆិកា​នេះ​ កំពុងឃាត់ខ្លួនបណ្ដោះ​នៅ​ការិយាល័យ​ជំនាញ​ខេត្ត​ ដើម្បី​ត្រៀម​បញ្ជូនខ្លួន​ទៅតុលាការ​ ដេីម្បីចាត់ការតាមច្បាប់​៕

ដោយ​៖សហការី​


ចែករំលែក៖