ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាលជាតិ បានផ្ញើលិខិតថ្លែងអំណរគុណ ជូនចំពោះ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ប្រធាននាយកដា្ឋនវិទ្យុទាក់ទង ដោយបញ្ជាក់ថា, ក្នុងនាមអនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ និងសង្គ្រោះបឋម និងក្នុងនាមអគ្គស្នងការ នៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ខ្ញុំសូមសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងសូមថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះ លោកឧត្តមសេនីយ៏ទោ និងមន្ត្រីនគរបាលនៃនាយកដា្ឋនវិទ្យុទាក់ទង ដែលបានបំពេញ ភារកិច្ចយ៉ាងខ្ជាប់ខ្ជួនក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម រួមចំណែកធ្វើឲ្យ ដំណើរការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ ប្រព្រឹត្តទៅប្រកប ដោយសុវត្ថិភាព និងជោគជ័យ។
កិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវរបស់ លោកឧត្តមសេនីយ៍ទោ និងមន្ត្រីនគរបាលននាយកដា្ឋនវិទ្យុក់ទង គឺជាសក្ខីកម្មឆ្លុះបញ្ចាំងឲ្យឃើញអំពីសុឆន្ទៈ និងមនសិការ ចូលរួម ចំណែកជាមួយរាជរដ្ឋាភិបាលធ្វើឲ្យបេសកកម្មជាប្រវត្តិសាស្ត្រប្រកបដោយមោទនភាពជាតិនេះ សម្រេចបាន ជោគជ័យយ៉ាងត្រចះត្រចង់ ដែលសកម្មភាពដ៏ឧត្ដុង្គឧត្តមនេះបានចូលរួមលើកស្ទួយកិត្តិយស និងកិត្យានុភាពជាតិ នៅលើឆាកអន្តរជាតិ។
ក្នុងនាមអនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ និងសង្គ្រោះបឋម និងក្នុងនាមអគ្គស្នងការនៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ខ្ញុំសូមថ្លែងនូវការកោតសរសើរដោយស្មោះ និងសូមជូនពរ លោកឧត្តមសនីយ៏ទោ និងមន្ត្រីនគរបាលននាយកដា្ឋនវិទ្យុទាក់ទង សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន សម្រេចបាន ជោគជ័យគ្រប់បេសកកម្មដែលរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃប្រគល់ជូន ព្រមទាំងទទួលបាននូវពុទ្ធពរ ដ៏ប្រពៃថ្លៃថ្លា ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម លោកឧត្តមសេនីយ៍ទោ ទទួលនូវការរាប់អានយ៉ាងស្មោះស្ម័គ្រ និងជ្រាលជ្រៅបំផុតអំពីខ្ញុំ ៕
ដោយ ៖ សិលា