ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ផ្ដល់អំណោយផ្ទះ០៥ខ្នងជូនទុរគតជន ជនចាស់ជរាគ្មានទីពឹង៥គ្រួសារ ក្នុងខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃសៅរ៍ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ម្សិលមុិញ នេះលោកស្រី ហ៊ុន ម៉ាណា អគ្គនាយការវិទ្យុ និងទូរទស្សន៍បាយ័ន និងជាប្រធានកម្មវិធីផ្ទះទេវតា និងក្រុមការងារ បានអញ្ជើញប្រគល់អំណោយផ្ទះទេវតា៥ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ទុរគតជន ជនចាស់ជរាគ្មានទីពឹងនៅក្នុងខេត្តស្វាយរៀង។ 

១-ផ្ទះលេខ២៩៥ ប្រគល់ជូនលោកយាយ សៅ ស្រ៊ុន អាយុ៨៩ឆ្នាំ រស់នៅភូមិចក ឃុំកំពង់ចក ស្រុករំដួលខេត្តស្វាយរៀង។

២-ផ្ទះលេខ២៩៤ ប្រគល់ជូនលោកយាយ សៅ ថាន អាយុ៧៨ឆ្នាំ រស់នៅភូមិព្រែកតាពក ឃុំថ្នាធ្នុង ស្រុករំដួល ខេត្តស្វាយរៀង ។

៣-ផ្ទះលេខ២៩៨ ប្រគល់ជូនលោកតា ម៉ី ស៊ុន អាយុ៨៥ឆ្នាំ និងលោកយាយ វ វុន អាយុ៧២ ឆ្នាំ រស់នៅភូមិអង្គ ឃុំត្រពាំងស្ដៅស្រុករមាសហែក ខេត្តស្វាយរៀង។

៤-ផ្ទះលេខ២៩៧ ប្រគល់ជូនលោកតា ឡុង ឡេន  អាយុ៨៤ ឆ្នាំ រស់នៅភូមិពពាយ ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង ។ 

៥-ផ្ទះលេខ២៩៦ ប្រគល់ជូនលោកតា ប្រាក់ ជន អាយុ៧៨ឆ្នាំនិងលោកយាយ គង់ សាមឿន អាយុ៧៤ឆ្នាំ រស់នៅភូមិត្រពាំងជ័រ ឃុំម្រាម ស្រុករមាសហែកខេត្តស្វាយរៀង។ 

លោកស្រី ហ៊ុន ម៉ាណា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងពីរតែងគិតគូរពីសុខទុក្ខដល់ពលរដ្ឋគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ បន្ថែមលើអំណោយផ្ទះនីមួយៗ  លោកស្រី បានផ្តល់នូវអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបន្ថែមទៀត រួមមានមួយផ្ទះៗ ទទួលបានអង្ករ១០០Kg,  ត្រីខ១កេស, មីចំនួន៥កេស, ទឹកដោះគោខាប់ ១កេស,  ពួក១, ប្រេងកូឡូ១ប្រអប់ធំ, ប្រេងខ្យល់១ប្រអប់ធំ ,ចានដែក១, ឆ្នាំងតូច១, ឆ្នាំងធំ១, ខ្ទះឆា១, វែងឆា១, វែងបាយ១, វែងសំឡ១, ស្លាបព្រា និងសម១ឡូ, កំសៀវ១, ចានបាយចំនួន៥, ចានសម្លចំនួន៥, តែ ១ គីឡូក្រាម , ខ្នើយចំនួន២, មុងចំនួន២, ភួយចំនួន២, កន្ទេលចំនួន២, ស្ករសចំនួន៥គីឡូក្រាមទឹកស៊ីអុីវចំនួន៣យួរ, វិទ្យុFM12 ១គ្រឿង, ថ្មដាក់វិទ្យុចំនួន២ ស្បែកជើងចំនួន២គូរ, ថ្នាំនឹងច្រាសដុសធ្មេញចំនួន៥ឈុត, សាប៊ូដុំចំនួន១២ដុំតូច, ថ្នាំពេទ្យចំនួន៥ប្រអប់តូច, ខោអាវលោកយាយចំនួន២កំប្លេរ, ខោអាវលោកតាចំនួន២កំប្លេ, និងថវិកាចំនួន ៥០ម៉ឺនរៀល និងផ្តល់ជាសំភារៈសិក្សាដល់សិស្សានុសិស្សជាច្រើននាក់ផងដែរ៕

ដោយ : សិលា


ចែករំលែក៖