ព័ត៌មានទាន់ហេតុការណ៍៖

លោក នេត្រ ភក្ត្រា ៖ បងប្អូនប្រាកដជាធ្លាប់ស្តាប់បទចម្រៀង «ទទាយំឆ្លង ត្រយងបងអើយ! យំឆ្លើយ»!

ចែករំលែក៖

ភ្នំពេញ ៖ បងប្អូនប្រាកដជាធ្លាប់ស្តាប់បទចម្រៀង «ទទាយំឆ្លង ត្រយងបងអើយ! យំឆ្លើយ»! តើធ្លាប់ដែលឃើញនិងស្គាល់សត្វទទា (រូបឆ្វេង) ទេ? សត្វទទា មានឈ្មោះភាសាអង់គ្លេស៖ Chinese Francolin និងឈ្មោះវិទ្យាសាស្ត្រ៖ Francolinus pintadeanus។ ភិនភាគ៖ ទំហំពី ៣០.៥-៣៣.៥ស.ម ។

ឈ្មោល៖ មានសម្បុរក្រមៅលាយនឹងអុជនិងអង្កត់ពណ៌សលាយលឿងស្រាល, អង្កត់លើចុងខ្នងនិងគម្របកន្ទុយខាងលើមានពណ៌ប្រផេះលាយស, គម្របត្រចៀកពណ៌ស ហ៊ុមព័ទ្ធដោយពណ៌សខ្មៅនៅលើក។ ចំហៀងបន្ទូលក្បាលពណ៌ច្រែះចាស់ (Rufous), គម្របគល់ស្លាបពណ៌ច្រែះស្រអាប់ (Chestnut)។ ញី៖ មានសម្បុរត្នោតចាស់, ក្រឡាក្បាលមានពណ៌ស្រអាប់ជាងហើយមិនសូវមានពណ៌ខ្មៅលើបន្ទូលក្បាលទេ ។ នេះជាការលើកឡើង ដោយលោក នេត្រ ភក្ត្រា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងបរិស្ថាន នៅយប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២។ 

លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា, ជំទង់៖ សម្បុរស្រអាប់ជាងញី និងមានពណ៌ច្រែះចាស់តិចលើចំហៀងក្បាល, ផ្នែកខាងលើមានសម្បុរត្រសក់ស្រាល, កញ្ចឹងកមានរបាច្រើនជាងអុជ, ឆ្នូតភ្នែកនិងឆ្នូតចង្កាស្ទើរតែគ្មាន ហើយនៅចុងវាប្រែជាអុជវិញ ។ សំឡេង៖ ឈ្មោលយំឮរន្ថើនជា «តុក កាតត ក្ដតា» យំយ៉ាងនេះបន្ទាប់ពី១នាទីក្រោយជានិច្ច។

ជម្រក៖ ព្រៃរបោះ, វាលស្មៅ រហូតដល់ ១.៨០០ម.។

របាយ៖ រស់នៅក្នុងប្រទេសឥណ្ឌា, ចិនភាគខាងត្បូង, នាំមកបង្កាត់នៅហ្វីលីពីន និង Mauritius ។

អាស៊ីអាគ្នេយ៍៖ រស់នៅទូទាំងតំបន់ដោយសាមញ្ញ (វៀរលែង៖ តំបន់ឆ្នេរភូមានិងថៃ, ថៃខាងត្បូង, ជ្រោយម៉ាឡាយូ, និងសិង្ហបុរី) ។

បន្តពូជ៖ ពីខែមីនា-កញ្ញា, សម្បុក៖ ស្នាមកកាយលើដី, ស៊ុត៖ ៣-៧ និងមានសម្បុរទឹកដោះគោ ឬពណ៌កាហ្វេស្រាល, ទំហំជាមធ្យមភាគ ៣៥.៣-២៨.៧ ម.ម ។ 

 លោករដ្ឋលេខាធិការ បានបន្តថា, សត្វត្រងយក្ស (ស្តាំ)! នៅលើពិភពលោក សត្វត្រយងយក្សជាប្រភេទសត្វកម្រជិតផុតពូជ មានប្រមាណតែជាង ៣០០ ក្បាលប៉ុណ្ណោះហើយ ៩៩% គឺមានវត្តមាននៅប្រទេសកម្ពុជា។ សត្វត្រយងយក្សគឺជាបក្សីតំណាងព្រះរាជាណាចក្រកម្ពុជា។ 

 លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានលើកពីចំរៀងពាក់ព័ន្ធ នឹងសត្វទទា ដោយភ្ជាប់មកជាមួយ ចំរៀងដូចខាងក្រោម ;

បទចម្រៀង៖ 

(ស) ទទាយំឆ្លង 

ត្រយងបងអើយ! យំឆ្លើយ

សង្សារ បងអើយ!

ភ្លេចអូនហើយឬនៅ?

ទឹកហូរកាត់ខ្សាច់

ចិត្តអូនមិនដាច់អំពីប្រុសពៅ

ស្ពានក៏បាក់ទឹកក៏ជ្រៅ

ធ្វើម្ដេចបានទៅរកគូរសង្សារ

(ប) ទទាយំឆ្លង

ត្រយងអូនអើយ! យំឆ្លើយ

សង្សារ អូនអើយ!

ភ្លេចបងហើយឬនៅ?

ទឹកហូរកាត់ខ្សាច់

ចិត្តបងមិនដាច់អំពីស្រីពៅ

ស្ពានក៏បាក់ទឹកក៏ជ្រៅ

ធ្វើម្ដេចបានទៅរកគូរសង្សារ

ភ្លេង….

(ស) ទទាយំឆ្លង

ត្រយងបងអើយ! យំឆ្លើយ

សង្សារ បងអើយ!

ភ្លេចអូនហើយឬនៅ?

ទឹកហូរកាត់ខ្សាច់

ចិត្តអូនមិនដាច់អំពីប្រុសពៅ

ស្ពានក៏បាក់ទឹកក៏ជ្រៅ

ធ្វើម្ដេចបានទៅរកគូរសង្សារ

(ប) ទទាយំឆ្លង

ត្រយងអូនអើយ! យំឆ្លើយ

សង្សារ អូនអើយ!

ភ្លេចបងហើយឬនៅ?

ទឹកហូរកាត់ខ្សាច់

ចិត្តបងមិនដាច់អំពីស្រីពៅ

ស្ពានក៏បាក់ទឹកក៏ជ្រៅ

ធ្វើម្ដេចបានទៅរកគូរសង្សារ៕

ដោយ : សិលា


ចែករំលែក៖