ព័ត៌មានទាន់ហេតុការណ៍៖

លោកអភិបាលស្រុកបុរីអូរស្វាយសែនជ័យ អញ្ចើញចូលរួមសិក្ខាសាលាសមាហរណកម្ម៣ឆ្នាំរំកិល ក្រោមអធិបតីភាពលោកធូ ចាន់ពៅ អភិបាលរងខេត្ត

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ នាព្រឹកថ្ងៃចន្ទ ១២កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ លោក លី មីណា អភិបាលនៃគណ:អភិបាលស្រុកបុរីអូរស្វាយសែនជ័យ បានអញ្ចើញចូលរួមសិក្ខាសាលា សមាហរណកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល (២០២៣-២០២៥)  នៅថ្នាក់ស្រុកក្រោមអធិបតីភាពលោកធូ ចាន់ពៅ អភិបាលរង នៃគណ:អភិបាលខេត្តស្ទឹងត្រែង។ 

ក្នុងសិក្ខាសាលានេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ប្រធានអនុប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត លោក លោកស្រី អ្នកតំណាងឱ្យអង្គការដៃគូគាំទ្រគម្រោងអភិវឌ្ឍន៍ក្នុងស្រុក និងលោក លោកស្រី អភិបាលរងស្រុក លោកនាយក នាយករងសាលាស្រុក និងលោក លោកស្រី  ប្រធាន អនុប្រធាន ការិយាល័យពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធទាំងបី មេឃុំ និងស្មៀនឃុំទាំងបីផងដែរ៕

ដោយ៖មាស សុផាត


ចែករំលែក៖