ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌកំបូលតាមចាប់ឃាត់ខ្លួនជនសង្ស័យ៩នាក់នៅក្នុងខណ្ឌពោធិ៍សែនជ័យជាមុខសញ្ញាឆក់យ៉ាងសកម្ម

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌកំបូល សហការជាមួយកម្លាំងនគរបាលខណ្ឌដង្កោ បើកប្រតិបត្តិការស្រាវជ្រាវ តាមបំបែកសម្បុកចោរឆក់ លួច យ៉ាងសកម្ម ដែលសង្ងំលាក់ខ្លួនក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនបានជនសង្ស័យចំនួន៩នាក់ជាបន្តបន្ទាប់ កាលពីវេលាម៉ោង៨យប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ឃាត់ខ្លួនបាន៤នាក់ នៅក្នុងភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ និងនៅវេលាម៉ោង២និង៣០នាទីេសៀល ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ កម្លាំងនគរបាលតាមឃាត់បានជនសង្ស័យបន្ថែមមួយសម្បុកទៀតចំនួន៥នាក់ នៅក្នុងបុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សកម្មភាពប្រព្រឹត្តល្មើស ឆក់ លួច ធាក់ វាយ ប្លន់យកម៉ូតូ ហើយត្រូវបានកម្លាំងនគរបាលខណ្ឌកំបូល សហការជាមួយកម្លាំងនគរបាលខណ្ឌដង្កោ បើកការស្រាវជ្រាវ តាមចាប់ខ្លួនបានជនសង្ស័យចំនួន៤នាក់ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដែលជនសង្ស័យចេញទៅផឹកសុីក្នុងភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ  និងបន្តស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យបន្ថែមមួយសម្បុក ចំនួន៥នាក់ទៀត ដែលសង្ងំលាក់ខ្លួននៅក្នុងបុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ហើយដកហូតបានម៉ូតូចំនួន៣គ្រឿង ។

ក្រោយពីស្រាវជ្រាវចាប់ខ្លួនបានជនសង្ស័យចំនួន៩នាក់បន្តបន្ទាប់ សមត្ថកិច្ចនាំយកទៅសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីនៅផ្នែកជំនាញខណ្ឌកំបូល៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖