ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តព្រូសបុកជាមួយរថយន្តឡិចស៊ីសបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តព្រូសបេីកលឿនជ្រុលបុកជាមួយរថយន្តឡិចស៊ីសត្រង់ផ្លូវបំបែកជាបួនបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ 

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង៣០យប់​ថ្ងៃទី២១​ ខែធ្នូ​ ឆ្នាំ២០២២នៅតាមបណ្តោយផ្លូវលេខ៣១៧កែងផ្លូវ៥៩២​ ស្ថិតក្នុង សង្កាត់បឹងកក់២​ ខណ្ឌទួលគោក។ 

តាមប្រភពព័ត៌មានបានឲ្យដឹងថាមុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកឡិចស៊ីស​ LM300h​ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញBT9983 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៣១៧​ ក្នុងទិសដៅពីលិចទៅកេីត​ខណៈមកដល់ចំណុចកេីតហេតុបានបុកជាមួយរថយន្តម៉ាកព្រូស​ ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញ2BS 0157 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៥៩២​  ក្នុងទិសដៅពីត្បូងទៅជេីង​ បណ្តាលឲ្យរងការខូចខាតទាំងសងខាងយ៉ាងដំណំ។ 

ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុធ្វេីការសម្របសម្រួលគ្នា​ ភាគីទាំងសងខាងក៏ព្រមយករថយន្តទៅជួសជុលដោយខ្លួនឯងរៀងខ្លួនបញ្ចប់រឿងនៅកន្លែងកេីតហេតុ៕

ដោយ ៖ សុខាសែនជ័យ


ចែករំលែក៖