ព័ត៌មានទាន់ហេតុការណ៍៖

លោកជុក មុន្នី ៖ ការប្រគល់ភារកិច្ចជូនក្រុមការងារគឺដើម្បីពង្រឹងការងារបក្ស ពិសេសចុះត្រួតពិនិត្យមើលប្រជាពលរដ្ឋនៅតាមខ្នងផ្ទះដែលកំពុងជួបការលំបាក ត្រូវជួយគាត់ឱ្យបានទាន់ពេលវេលា

ចែករំលែក៖

    ខេត្តស្វាយរៀង ៖ លោកជុក មុន្នី អនុប្រធានទី១ក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានក្រុងស្វាយរៀងបានថ្លែងថា ការប្រគល់ភារកិច្ចជូនក្រុមការងារនាពេលនេះគឺដើម្បីពង្រឹងការងារបក្ស ពិសេសចុះត្រួតពិនិត្យមើលប្រជាពលរដ្ឋនៅតាមខ្នងផ្ទះដែលជាសមាជិកបក្សពីជីវភាពរស់នៅរបស់ពួកគាត់ និងសមាជិកបក្សចាស់ណាដែលកំពុងជួបការលំបាកត្រូវជួយឱ្យបានទាន់ពេលវេលា និងឆ្លើយតបតាមសំណូមពររបស់ពួកគាត់។

     ការថ្លែងបែបនេះធ្វើឡើងនារសៀលថ្ងៃទី២៥ខែធ្នូឆ្នាំ២០២២ក្នុងពិធីប្រកាសសមាសភាពក្រុមការងារគណបក្សចុះជួយសង្កាត់និងសមាសភាពក្រុមការងារចុះតាមភូមិក្នុងសង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀងដើម្បីរៀបចំរចនាសម្ព័ន្ធមុនដំណើរការបោះឆ្នោតជ្រើងរើសតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ខាងមុខនៅសាលប្រជុំគណបក្សប្រជាជនសង្កាត់ព្រៃឆ្លាក់។

    ក្នុងឱកាសនោះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកណុប ចំរើន ប្រធានគណបក្សប្រជាជនក្រុងស្វាយរៀងលោកគង់ ចាន់ថន ប្រធានក្រុមការងារគណបក្សថ្នាក់ខេត្តចុះមូលដ្ឋានសង្កាត់ព្រៃឆ្លាក់ លោកលោកស្រីអនុប្រធានក្រុមការងារចុះជួយសង្កាត់និងក្រុមការងារបក្សចុះជួយភូមិនៃសង្កាត់ព្រៃឆ្លាក់ និងសមាជិកសមាជិកាជាច្រើននាក់ផងដែរ។

    លោកជុក មុន្នី អនុប្រធានទី១ក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានក្រុងស្វាយរៀងក៏បានផ្តាំផ្ញើដល់អស់លោក លោកស្រី ដែលមានឈ្មោះក្នុងសេចក្តីសម្រេចនេះសូមយកចិត្តទុកដាក់អនុវត្តការងារដែលគណបក្សបានប្រគល់ជូនដើម្បីបម្រើប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួនទទួលខុសត្រូវ និងត្រូវសហការគ្នាជាមួយប្រធានបក្សសង្កាត់ បក្សភូមិ សកម្មជនបក្ស សមាជិកបក្សឱ្យបានល្អប្រសើរ។

   លោកបានបន្ថែមថា សម្រាប់ការបោះឆ្នោតជ្រើសរើសសភាតំណាងរាស្រ្តនីតិកាលទីកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី២៣ ខែកក្កដាឆ្នាំ២០២៣ខាងមុខនេះ ដើម្បីទទួលបានជ័យជម្នះជូនគណបក្សប្រជាជនដែលមានសម្តេចជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបន្តដឹកនាំប្រទេសឆ្ពោះទៅការកសាង និងអភិវឌ្ឍជាតិយើងឱ្យកាន់តែរីកចម្រើនខ្លាំង និងជឿនលឿន បានរក្សាមរតកនេះទុកជូនសម្រាប់យុវជនបន្តវេននិងប្រជាជនជំនាន់ក្រោយផងដែរ៕

ដោយ៖ សុថាន


ចែករំលែក៖