ព័ត៌មានទាន់ហេតុការណ៍៖

Kane រកបានគ្រាប់បាល់ដំបូងបន្ទាប់ពី World Cup តែ Spurs បានត្រឹមស្មើ Brentford

ចែករំលែក៖

ប្រធានក្រុមអង់គ្លេស Harry Kane បានស៊ុតបញ្ចូលទីក្នុងការប្រកួត Premier League ជាលើកដំបូងចាប់តាំងពីការប្រកួត World Cup ខណៈដែលក្រុមមាន់ខ្នាយមាស Tottenham បានវាយបកតាមស្មើ២ទល់២ជាមួយក្រុមម្ចាស់ផ្ទះ Brentford កាលពីរាត្រីថ្ងៃចន្ទ ទី២៦ ខែធ្នូ។

ក្រុម Brentford ស្ថិតនៅលើផ្លូវសម្រាប់ការឈ្នះលើកដំបូងរបស់ពួកគេលើក្រុម Spurs ចាប់តាំងពីឆ្នាំ១៩៤៨ បន្ទាប់ពីគ្រាប់បាល់ស៊ុតបញ្ចូលទីនាំមុខ២គ្រាប់ដោយ Vitaly Janelt និង Ivan Toney មុនពេល Spurs ស៊ុតបញ្ចូលទីបានគ្រាប់សងវិញក្នុង២៥នាទីចុងក្រោយ។

Kane ដែលបានស៊ុតបាល់ប៉េណាល់ទីគ្រាប់ និងខកខានគ្រាប់ទៀតក្នុងការចាញ់បារាំងក្នុងលទ្ធផល ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup នោះ រកបាន១គ្រាប់ក្នុងការប្រកួតនេះនៅនាទីទី៦៥ ជាមួយនឹងការតែតបាល់បញ្ចូលទីយ៉ាងល្អពីការបញ្ជូនរបស់ Clement Lenglet

កីឡាករ Pierre-Emile Hojbjerg ធ្វើបានក្នុងលទ្ធផល ជាមួយនឹងគ្រាប់បាល់បញ្ចប់ទីនាទីក្រោយមកគឺនៅនាទីទី៧១ ហើយភាគីទាំងសងខាងមិនអាចស្វែងរកអ្នកឈ្នះបានទេ ដោយ Kane មានឱកាសស៊ុតបាល់បញ្ចូលទីដែរ តែមិនចូល

ការប្រកួតនេះក្រុមម្ចាស់ផ្ទះ Brentford បាននាំមុខនៅនាទីទី១៥ តាមរយៈការខិតខំប្រឹងប្រែងក្នុងការស៊ុតបញ្ចូលទីរបស់ Janelt បន្ទាប់ពីអ្នកចាំទីក្រុមមាន់ខ្នាយមាស Fraser Forster ចាប់បាល់មិនជាប់ក្នុងការចាប់ផ្តើមលីកដំបូងរបស់គាត់សម្រាប់ក្រុម Spurs មិនអាចរារាំងបាល់ចូលសំណាញ់ទីបាន

ក្រុម Brentford បានបង្កើនអត្ថប្រយោជន៍របស់ពួកគេម្តងទៀត ខណៈដែលកីឡាករ Toney ដណ្តើមបានគ្រាប់បាល់លីកទី១១របស់គាត់ក្នុងរដូវកាលនេះ ដោយបានស៊ុតបាល់បញ្ចូលទីនៅនាទីទី៥៤ បន្ទាប់ពី Christian Norgaard បានតែតបាល់ជ្រុង

Toney វ័យ២៦ឆ្នាំបានបង្ហាញខ្លួននៅក្នុងការប្រកួតដំបូងរបស់គាត់ចាប់តាំងពីត្រូវបានចោទប្រកាន់ដោយសមាគមបាល់ទាត់ជាមួយនឹងការរំលោភលើការភ្នាល់ចំនួន២៦២។ គាត់​មាន​ពេល​ដល់​ថ្ងៃ​ទី​៤ ខែ​មករា ដើម្បី​ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់។

លទ្ធផល​នេះ​ធ្វើ​ឱ្យក្រុមមាន់ខ្នាយមាស Tottenham ឈរ​នៅ​លេខ​រៀង​ទី​៤​ក្នុង​តារាង ខណៈ Brentford ស្ថិត​នៅ​លេខ១០ ក្នុងការប្រកួតសប្តាហ៍ទី១៦របស់ខ្លួន ៕

ដោយ៖ ភារៈ(រូបភាព ៖​ BBC Sport)


ចែករំលែក៖