ព័ត៌មានទាន់ហេតុការណ៍៖

បងប្អូន​ប្រជាពលរដ្ឋ​ត្រៀមអាវរងា! ខណៈ​ធាតុអាកាសបន្តចុះត្រជាក់​ ចាប់ពីថ្ងៃទី​២៨​ ធ្នូ​ដល់ថ្ងៃទី​ ០៣​ ខែមករា​ ឆ្នាំ​២០២៣

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​ធន​ធាន​ទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​អង្គារ​ទី​២៧​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​ បានចេញសេចក្ដីជូនដំណឹង​ស្ដីពី​ធាតុអាកាសបន្តចុះត្រជាក់​ ចាប់ពីថ្ងៃទី​២៨​ ខែធ្នូ​​រហូតដល់ថ្ងៃទី​ ០៣​ ខែមករា​ ឆ្នាំ​២០២៣។ 

ក្រសួង​ធន​ធាន​ទឹក​ បានបញ្ជាក់ថា​ ព្រះរាជាណាចក្រកម្ពុជា​ បន្តទទួលរងឥទ្ធិពលពីទ្រនុងនៃសម្ពាធខ្ពស់(ចិន)នៅក្នុងកម្រិតបង្គួរ  និងខ្យល់មូសុងឦសាន្តក្នុងកម្រិតមធ្យម ។ 

ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១-តំបន់វាលទំនាបកណ្តាល ៖

-សីតុណ្ហភាពអប្បបរមា មានពី  ១៨-២២ °C

-សីតុណ្ហភាពអតិបរមា មានពី ២៨-៣២°C  

-ធាតុអាកាសចុះត្រជាក់ក្នុងកម្រិតមធ្យម ។

 

២-តំបន់ខ្ពង់រាប ៖ 

-សីតុណ្ហភាពអប្បបរមាមានពី១៥-១៩°C 

-សីតុណ្ហភាពអតិបរមា មានពី ២៨-៣២°C

-ធាតុអាកាសចុះត្រជាក់ក្នុងកម្រិតបង្គួរ ។

ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ សីតុណ្ហភាពអប្បបរមា មានក្នុងរង្វង់ ១៥-១៧°C នាពេលព្រឹកនិងយប់ ។

៣-តំបន់មាត់សមុទ្រ ៖

-សីតុណ្ហភាពអប្បបរមាមានពី ១៥-២២°C 

-សីតុណ្ហភាពអតិបរមា មានពី  ២៩-៣២ °C 

– អាកាសធាតុចុះត្រជាក់ក្នុងកម្រិតខ្សោយ ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មានព្រមទាំងយកចិត្តទុកដាក់ប្រុងប្រយ័ត្ន និងថែរក្សាសុខភាពចំពោះស្ថានភាពធាតុអាកាស ដែលនៅតែបន្តចុះត្រជាក់ ៕

ដោយ​៖ស​ តារា​


ចែករំលែក៖