ភ្នំពេញ៖ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ នៅព្រឹកថ្ងៃពុធទី០៤ ខែមករា ឆ្នាំ២០២៣នេះ បានចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ជាបន្ដបន្ទាប់ក្នុងករណីប្រើប្រាស់គ្រឿងញៀនខុសច្បាប់ពីរករណីផ្សេងគ្នា។
ជាក់ស្ដែងករណីទី១៖ បានធ្វេីឡេីងនៅវេលាម៉ោង ៨ព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចសំណង់មិនរាបរយ ក្នុងភូមិផ្សាតូច សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
មន្ត្រីនគរបាលខណ្ឌឬស្សីកែវ បានឱ្យដឹងថា ជនសង្ស័យទាំង០៣ នាក់ រួមមាន ៖ ១/ឈ្មោះ តាំង វុទ្ធី ភេទ ប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះជួល ផ្លូវលំ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ កម្មករ ។
២/ឈ្មោះ ស សុវណ្ណារ៉ា ភេទប្រុស អាយុ២៩ ឆ្នាំជនជាតិ ខ្មែរ មានទីលំនៅផ្ទះលេខ មិនស្គាល់លេខ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។
៣/ឈ្មោះ សោម លី ភេទប្រុស អាយុ៣០ ឆ្នាំជនជាតិ ខ្មែរ មានទីលំនៅផ្ទះលេខ ការដ្ឋាន ផ្លូវ៦A សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ មុខរបរ កម្មករ។
ដោយឡែកករណីទី២៖ បានធ្វេីឡេីងនៅវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២៣ បានធ្វើការបង្ក្រាបជាក់ស្ដែង ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រុងចំណុចសំណង់មិនរៀបរយ ក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ជាលិទ្ធផលកំលាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ ០២នាក់ យកមកធ្វើការសាកសួរ។
មន្ត្រីនគរបាលខណ្ឌឬស្សីកែវ បានឱ្យដឹងនៅព្រឹកថ្ងៃទី០៤ ខែមករានេះថា៖ ជនសង្ស័យទាំង០២នាក់រួមមាន ៖ ១/ឈ្មោះ សេង ចំរេីន ភេទ ប្រុស អាយុ២៣ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅក្នុង ភូមិ ប្រសាទ ឃុំ តុងរ៉ុង ស្រុកព្រៃឈរ ខេត្ត កំពង់ចាម មុខរបរ មិនពិត ។
២/ឈ្មោះ ទូច សុវណ្ណារ៉ា ភេទ ប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅ ភូមិ អង្រ្កង ឃុំ ខ្វិតធំ ស្រុក ព្រៃឈរ ខេត្តកំពង់ចាម មុខរបរ កម្មក ។
ចំណែកវត្តុតាងរួមមាន៖ ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នកម្លាំងជំនាញខណ្ឌឃាត់ខ្លួនជនសង្ស័យទាំង៥នាក់ខាងលេីនេះ កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋានដើម្បីបន្តនីតិវិធី ៕
ដោយ៖សហការី