ក្លិប Leeds United បានចុះហត្ថលេខាលើខ្សែការពារសញ្ជាតិអូទ្រីស Max Wober ពីក្លិប Red Bull Salzburg ក្នុងកិច្ចសន្យារយៈពេល៤ឆ្នាំកន្លះ ក្នុងតម្លៃមិនបង្ហាញ។
កីឡាករវ័យ២៤ឆ្នាំរូបនេះបានលេងក្រោមការបង្វឹកលោក Jesse Marschនៅ Salzburg ជាកន្លែងដែលគាត់បានបង្ហាញខ្លួន១២៥ដង។
ខ្សែការពារ Wober ដែលអាចដំណើរការទាំងខ្សែការពារកណ្តាល និងខ្សែការពារឆ្វេង ក្លាយជាកីឡាករដំបូងរបស់ក្លិប Elland Road នៃទីផ្សារដោះដូរកីឡាករខែមករា។ គាត់អាចបង្ហាញខ្លួនជាលើកដំបូងក្នុងការប្រកួត FA Cup ជុំទី៣នៅថ្ងៃអាទិត្យជាមួយក្រុម Cardiff City ។
កីឡាករ Wober បានក្លាយជាកីឡាករថ្លៃបំផុតរបស់ Bundesliga របស់អូទ្រីសក្នុងខែសីហា ឆ្នាំ២០១៩ នៅពេលដែលគាត់បានបំពេញការផ្ទេរ១០.៥លានអឺរ៉ូពីក្លិប Ajax ទៅកាន់ Salzburg ។
ក្នុងអំឡុងពេល៣ឆ្នាំកន្លះកន្លងមកនៅកីឡដ្ឋាន Red Bull Arena កីឡាករ Wober បានឈ្នះពានរង្វាន់ Austrian League ២ដង និង Austrian Cup ៣ដងជាប់ៗគ្នា ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport/Leeds United)