ភ្នំពេញ ៖ បើយោងតាមអនុក្រឹត្យ ដែលអង្គភាពមជ្ឈមណ្ឌល”នគរវត្ត” ទទួលបាននៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ បានបញ្ជាក់ឱ្យដឹងថា, សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្ដីពី ការកែប្រែ និងដំឡើងប្រាក់បំណាច់មុខងារមន្ដ្រីរាជការស៊ីវិល។
រាជរដ្ឋាភិបាលសម្រេច ប្រាក់បំណាច់មុខងារមន្ត្រីរាជការស៊ីវិល ត្រូវបានកែប្រែនិងដំឡើងដូចខាងក្រោម៖
១-វិស័យរដ្ឋបាល ការទូត និងបច្ចេកទេស
១.១ ថ្នាក់ជាតិ
១.២ ថ្នាក់ក្រោមជាតិ
២-វិស័យអប់រំ
២.១ ផ្នែកអប់រំទូទៅ
២.២ ផ្នែកអប់រំពិសេស
៣-វិស័យ សុខាភិបាល
៤-វិស័យយុត្តិធម៌
ប្រាក់បំណាច់មុខងារដែលបានកំណត់ក្នុងអនុក្រឹត្យនេះ ត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ តទៅ។
អនុក្រឹត្យលេខ៣១ អនក្រ.បក ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ស្តីពីការកែប្រែនិងការដំឡើង ប្រាក់បំណាច់មុខងារមន្ត្រីរាជការស៊ីវិល ត្រូវទុកជានិរាករណ៍។
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារ សាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។
ខាងក្រោមនេះ ជាអនុក្រឹត្យរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៖
ដោយ ៖ សិលា