ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​៣៨​នាក់​ ក្នុងបទល្មើស​គ្រឿងញៀន​ចំនួន​១៧​ករណីទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​០៥​ ខែមករា​​ម្សិលមិញនេះ​!

ចែករំលែក៖

​ភ្នំពេញ​៖​ គ្រឿងញៀន​បំផ្លាញ​គ្រួសារ​ និង​អនាគត​អ្នក​ !​ ខណៈ​ដែល​ជនសង្ស័យ​ចំនួន​៣៨​នាក់​(​ស្រី​១​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​១៧​ករណី​ទូ​ទាំង​ប្រទេស​ កាលពីថ្ងៃ​ទី​០៥​ ខែមករា​ ឆ្នាំ​២០២៣ម្សិលមិញ​នេះ​ ។​

​ជាក់ស្ដែង​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​៣៨​នាក់​ រួម​មាន​៖​​ជួញដូរ​ ៩​រ​ណី​ ឃាត់​មនុស្ស​​ ១៤​នាក់​ ,ដឹក​ជញ្ជូន​ រក្សា​ទុក​ ៤​ករណី​ ឃាត់​មនុស្ស​ ៩​នាក់​(​ស្រី​ ១​នាក់​)​ ,​ បើកបរ​ក្រោម​ឥ​ទ្ឋិ​ពល​ ១​ករណី​ ឃាត់​មនុស្ស​ ៣​នាក់​ និងប្រើប្រាស់​ ៣​ករណី​ ឃាត់​មនុស្ស​​ ១២​នាក់​ ។​

​ដោយឡែក​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​០៥​ ខែមករា​ រួម​មាន​៖​ មេ​តំ​ហ្វេ​តា​មីន​ ម៉ាទឹកកក​(Ice)​ ស្មេីនិង​ ១១,៧២​ក្រាម​ និង​៨​កញ្ចប់​តូច​ ។​ មេ​តំ​ហ្វេ​តា​មីន​(Wy)​ ស្មេីនិង​ ០,២៧​ក្រាម​ ។​

​ក្នុងប្រតិបត្តិការនោះ​ជាលទ្ធផល​មាន​ ១០​អង្គភាព​បាន​ចូលរួម​បង្ក្រាប​ ក្នុងនោះកម្លាំង​នគរបាល​មានចំនួន​​ ១០​អង្គភាព​ មានដូចខាងក្រោម​៖

១​ /​ កម្លាំងនគរបាលខេត្ត​បាត់ដំបង​៖​ រក្សា​ទុក​ ២​ករណី​ ឃាត់​ ៥​នាក់​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ១​នាក់​ ស្រី​ ១​នាក់​ ចាប់​យក​Ice​ ០,២៤​ក្រាម​។​ 

២​ /​ កម្លាំងនគរបាលខេត្ត​កំពង់ចាម​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ៨,០០​ក្រាម​។​ 

៣​ /​ កម្លាំងនគរបាលខេត្ត​កំពង់ឆ្នាំង​៖​ ជួញដូរ​ ២​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ១,៧៥​ក្រាម​។​ 

៤​ /​ កម្លាំងនគរបាលខេត្ត​ពោធិ៍សាត់​៖​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ១​នាក់​។​ 

៥​ /​ កម្លាំងនគរបាលខេត្ត​កណ្តាល​៖​ ជួញដូរ​ ៣​ករណី​ ឃាត់​ ៣​នាក់​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ០,៦៩​ក្រាម​ និង​Wy​ ០,២៧​ក្រាម​។​ 

៦​ /​ កម្លាំងនគរបាលខេត្ត​មណ្ឌលគិរី​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ០,២៩​ក្រាម​។​ 

៧​ /​ កម្លាំងនគរបាលខេត្ត​ព្រៃវែង​៖​ បើកបរ​ក្រោម​ឥទ្ធិពល​ ១​ករណី​ ឃាត់​ ៣​នាក់​។​ 

៨​ /​ កម្លាំងនគរបាលខេត្ត​រតនគិរី​៖​ ជួញដូរ​ ២​ករណី​ ឃាត់​ ៦​នាក់​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ០,៧៥​ក្រាម​ និង​៨​កញ្ចប់​តូច​។​ 

៩​ /​ កម្លាំងនគរបាលខេត្ត​សៀមរាប​៖​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ១០​នាក់​។​ 

១០​ /​ កម្លាំងនគរបាលខេត្ត​ត្បូងឃ្មុំ​៖​ អនុវត្តន៍​ដីកា​ ១​ករណី​ ចាប់​ ១​នាក់​ ៕ ដោយ​៖សហការី

​រូបភាព៖ ឯកសារ


ចែករំលែក៖