ខេត្តកោះកុង ៖ បេីយោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃសុក្រទី០៦ ខែមករា ឆ្នាំ២០២២នេះ បានឱ្យដឹងថា៖ ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីឃាតកម្ម ត្រូវបានកម្លាំងនគរបាលក្រុងខេមរភូមិន្ទ ឃាត់ខ្លួនយកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់។
របាយការណ៍ដដែលបន្តថា មានករណីឃាតកម្មមួយបានកេីតឡេីងកាលពីល្ងាចថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៧និង០០នាទី ស្ថិតនៅចំណុចខាងជើងវិហារអ៊ីស្លាមក្នុងភូមិ ០៤ សង្កាត់ដងទង់ បង្កដោយជនសង្ស័យឈ្មោះ ដី ឡើនី ភេទប្រុស អាយុ២៩ឆ្នាំ សញ្ជាតិ ខ្មែរអ៊ិស្លាមមុខរបរលក់ដូរ មានទីលំនៅភូមិ៤ សង្កាត់ដងទង់ បានយកកូនកាំបិតចុងស្រួចចាក់ទៅលើជនរងគ្រោះឈ្មោះ ម៉ើត សើយូទី ភេទប្រុស អាយុ២៧ឆ្នាំសញ្ជាតិខ្មែរឥស្លាម មុខរបរគ្រូបង្រៀន មានទីលំនៅ ភូមិឃុំជាមួយជនសង្ស័យបណ្ដាលឱ្យស្លាប់ក្រោយបញ្ជូនទៅមន្ទីរពេទ្យ។
ប្រភពដដែលបន្តថា រហូតដល់ម៉ោង១៧និង៣០នាទី សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យនៅនឹងផ្ទះ និងដកហូតវត្ថុតាងកាំបិតចុងស្រួច ០១ដើម។
បច្ចុប្បន្នជនសង្ស័យកម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅផែនការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្ត៕
ដោយ៖សហការី