ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តព្រះសីហនុសូមឲ្យប្រជាពលរដ្ឋរាយការណ៍ មកទូរស័ព្ទលេខ ០១៦ ៦២ ៩៩ ៩២ ចំពោះជនណាចោលសំរាមពាសវាលពាសកាល

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃទី ៥ មករា ២០២៣ រដ្ឋបាលខេត្តព្រះសីហនុបានលើកឡើងថា ការបោះ ចោលសំរាមពាសវាលពាសកាល ធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន សណ្តាប់ធ្នាប់សាធារណៈ និងត្រូវទទួលការពិន័យអន្តរការណ៍តាមអនុក្រឹត្យលេខ១១៣ ។

រដ្ឋបាលក្រុងព្រះសីហនុ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមវេចខ្ចប់ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងហាមដាច់ខាតការបោះចោល ឬដុតសំរាម សំណល់រឹងទីប្រជុំជនតាមដងផ្លូវសាធារណៈ ឬទីសាធារណៈនានា ទីវាល តាមប្រព័ន្ធទឹកលូ អូរប្រឡាយ ការទុកដាក់ពីមុខ ឬក្នុងដីកម្មសិទ្ធិឯកជនអ្នកដទៃ…នៅក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ។ 

ករណីបងប្អូនឃើញមានជនណាចោលសំរាមពាសវាល ពាសកាលដូចបានរៀបរាប់ខាងលើនេះ សូមរាយការណ៍ តាមទូរស័ព្ទលេខ៖ 016 629 992៕

ដោយ៖ សូរិយា


ចែករំលែក៖