ភ្នំពេញ៖ បើយោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅល្ងាចថ្ងៃសុក្រទី០៦ ខែមករា ឆ្នាំ២០២៣នេះបានឱ្យដឹងថា៖ គ្រឿងញៀនបំផ្លាញគ្រួសារ និងអនាគតអ្នក ! ជនសង្ស័យចំនួន៥៥នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២០ករណីទូទាំងប្រទេសនាថ្ងៃទី០៦ ខែមករានេះ ។
ក្នុងចំណោមជនសង្ស័យទាំងចំនួន៥៥នាក់រួមមាន៖ ជួញដូរ៨ករណី ឃាត់មនុស្ស១២នាក់, ដឹកជញ្ជូន រក្សាទុក៤ករណី ឃាត់មនុស្ស៥នាក់, ប្រើប្រាស់៨ករណី ឃាត់មនុស្ស៣៨នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៦ ខែមករា រួមមាន ៖ មេតំហ្វេតាមីនម៉ាទឹកកក(Ice) ស្មេីនឹង៥.២៥៦,៦៩ក្រាម និង២កញ្ចប់តូច ។
ក្នុងប្រតិបត្តិការនោះជាលទ្ធផលមានចំនួន១១អង្គភាពបានចូលរួមបង្ក្រាប ក្នុងនោះមានកម្លាំងនគរបាល១០អង្គភាព និងកម្លាំងកងរាជអាវុធហត្ថខេត្តមួយអង្គភាព មានដូចខាងក្រោម៖
១-មន្ទីរ៖ ជួញដូរ២ករណី ឃាត់៣នាក់ ប្រើប្រាស់២ករណី ឃាត់៩នាក់ ចាប់យកIce ៥.២៤២,៨០ក្រាម។
២-ខេត្តបាត់ដំបង៖ រក្សាទុក២ករណី ឃាត់២នាក់ ចាប់យកIce ១,១០ក្រាម។
៣-ខេត្តកំពង់ចាម៖ ប្រើប្រាស់១ករណី ឃាត់១១នាក់។
៤-ខេត្តកំពង់ស្ពឺ៖ ជួញដូរ១ករណី ឃាត់១នាក់ ចាប់យកIce ៤,៣៤ក្រាម។
៥-ខេត្តកោះកុង៖ ជួញដូរ១ករណី ឃាត់១នាក់ ចាប់យកIce ០,៥៦ក្រាម។
៦-ខេត្តក្រចេះ៖ ជួញដូរ១ករណី ឃាត់១នាក់។
៧- រាជធានីភ្នំពេញ៖ រក្សាទុក២ករណី ឃាត់៣នាក់ ប្រើប្រាស់៤ករណី ឃាត់៤នាក់ និងអនុវត្តន៍ដីកា១ករណី ចាប់១នាក់ ចាប់យកIce ០,៤៦ក្រាម។
៨-ខេត្តព្រះសីហនុ៖ ជួញដូរ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,២៥ក្រាម។
៩-ខេត្តសៀមរាប៖ ប្រើប្រាស់១ករណី ឃាត់១៤នាក់។
១០-ខេត្តស្វាយរៀង៖ ជួញដូរ១ករណី ឃាត់២នាក់ ចាប់យកIce ២កញ្ចប់តូច។
កងរាជអាវុធហត្ថ ៖ ១អង្គភាព
១-ខេត្តកោះកុង៖ ជួញដូរ១ករណី ឃាត់ ៣នាក់ ចាប់យកIce ៧,៦៤ក្រាម ៕ ដោយ៖សហការី
រូបភាព៖ ឯកសារ