ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យតៃកុងស្រវឹងស្រា​បេីករថយន្តបុករបាំងថ្មខ្ទាតចេញពីជួរ២កង់នៅផ្សារដេីមគ

ចែករំលែក៖

ភ្នំពេញ ៖​ បុរសម្នាក់ជាមន្ត្រីសាលាខណ្ឌ៧មករា​បានបេីករថយន្តហាយឡេនឌ័រជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង​ បណ្ដាលឱ្យរងការខូចខាត​ តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សនោះឡេីយ​ ។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១​ និង៣០នាទីយប់​ថ្ងៃសុក្រ ទី៦ ខែ មករា ឆ្នាំ២០២៣​ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៧​ ត្រង់ចំណុចមុខចេនឡា​ ឬផ្សារដេីមគក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក​ ។ 

​    តាមប្រភពពីប្រជាពលរដ្ឋលក់ដូរនៅក្បែរផ្សារដើមគបានឱ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញរថយន្តហាយឡេនឌ័រ​ ពណ៌ទឹកប្រាក់​ ពាក់ផ្លាកលេខភ្នំពេញ2AJ-0641 បើកដោយបុរសម្នាក់ជាមន្ត្រីសាលាខណ្ឌ៧មករា​ក្នុងទិសដៅពីកើតទៅលិចដោយបោះពួយយ៉ាងលឿន​ ខណៈមកដល់ចំណុចកើតហេតុបានគេចពីម៉ូតូជ្រុលទៅបុករបាំងថ្មពេញទំហឹងបណ្ដាលឱ្យខ្ទាតចេញពីជួរ២កង់ទៅកណ្ដាលថ្នល់​ រីឯរថយន្តបង្កបានដាច់កង់មុខខាងឆ្វេងទៅមុខលែងរួច​ ។ 

ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុរួចក៏បានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍រាជធានីភ្នំពេញ​មកធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុករង់ចាំដោះស្រាយតាមច្បាប់​ ៕​

IMG_6028 IMG_6030 IMG_6031 IMG_6029

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖