ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួង​ធនធាន​ទឹក​៖​ អាចមានភ្លៀងធ្លាក់ខ្សោយដោយអន្លើ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ!

ចែករំលែក៖

ភ្នំពេញ​៖​ នេះបេីយោង​តាមប្រភពព័ត៌មានពី​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​អង្គារ​ទី​១០​ ខែមករា​ ឆ្នាំ​២០២៣នេះ​ បានចេញសេចក្តីជូនដំណឹងស្តីពីការព្យាករធាតុអាកាស ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។ 

ក្រសួង​ធនធាន​ទឹក​ បានគូសបញ្ជាក់ថា​ ព្រះរាជាណចក្រកម្ពុជា ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ ( ចិន ) និងខ្យល់មូសុងឦសាន្តក្នុងកម្រិតពីខ្សោយទៅមធ្យម ។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១-តំបន់វាលទំនាបកណ្តាល ៖

-សីតុណ្ហភាពអប្បបរមា មានពី  ២២-២៤ °C

-សីតុណ្ហភាពអតិបរមា មានពី ៣០-៣២°C។  

នឹងអាចមានភ្លៀងធ្លាក់ខ្សោយដោយអន្លើ ។

២-តំបន់ខ្ពង់រាប ៖ 

-សីតុណ្ហភាពអប្បបរមាមានពី១៩-២២°C 

-សីតុណ្ហភាពអតិបរមា មានពី ២៩-៣១°C

-នឹងអាចមានភ្លៀងធ្លាក់ខ្សោយដោយអន្លើ ។ ខណះធាតុអាកាសអាចចុះត្រជាក់ក្នុងកម្រិតខ្សោយនាពេលព្រឹក ។

៣-តំបន់មាត់សមុទ្រ ៖

-សីតុណ្ហភាពអប្បបរមាមានពី ២២-២៤°C 

-សីតុណ្ហភាពអតិបរមា មានពី  ៣០-៣២ °C ។

នឹងអាចមានភ្លៀងធ្លាក់ខ្សោយដោយអន្លើ ។ 

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន ៕

ដោយ​៖ស​ តារា​


ចែករំលែក៖