កីឡាករវាយតឺន្នីសលំដាប់ពិភពលោក Rafael Nadal របស់អេស្ប៉ាញត្រូវបានគេរំពឹងថា នឹងត្រូវអវត្តមានពី៦ទៅ៨សប្តាហ៍ជាមួយនឹងរបួសត្រគាកដែលរារាំងគាត់អំឡុងពេលគាត់ចាកចេញពីព្រឹត្តិការណ៍ Australian Open ។
ម្ចាស់ជើងឯក Grand Slam ២២សម័យរូបនេះបានព្យាយាមធ្វើចលនាក្នុងលទ្ធផល 6-4 6-4 7-5 ដោយកីឡាករអាមេរិក Mackenzie McDonald ក្នុងជុំទីពីរកាលពីថ្ងៃព្រហស្បតិ៍។
Nadal វ័យ៣៦ឆ្នាំបានស្កេន MRI នៅលើត្រគាកខាងឆ្វេងរបស់គាត់នៅទីក្រុង Melbourne ហើយវាបង្ហាញពីការដាច់រហែកសាច់ដុំខាងឆ្វេងរបស់គាត់។ កីឡាករលំដាប់ទី២ពិភពលោករូបនេះនឹងត្រឡប់ទៅប្រទេសអេស្ប៉ាញវិញដើម្បីចាប់ផ្តើមព្យាបាលដោយចលនា។
កីឡាករកំពូល Nadal បាននិយាយថា គាត់ត្រូវបានបំផ្លាញផ្លូវចិត្ត បន្ទាប់ពីការការពារតំណែងរបស់គាត់នៅទីក្រុង Melbourne បានបញ្ចប់។
Nadal បានសរសេរនៅលើ Twitter កាលពីថ្ងៃព្រហស្បតិ៍ថា “ការស្កេនបានបង្ហាញពីរបួសថ្នាក់ទី២ នៅក្នុងសាច់ដុំនៃជើងខាងឆ្វេង។ ពេលនេះដល់ពេលសម្រាក និងព្យាបាលដោយចលនាប្រឆាំងនឹងការរលាក។ពេលវេលានៃការងើបឡើងវិញធម្មតាគឺពី៦ទៅ៨សប្តាហ៍”។
ពេលវេលានៃបញ្ហារបួសសាច់ដុំនេះមានន័យថា Nadal អាចសមនឹងលេងការប្រកួតក្នុងព្រឹត្តិការណ៍ Masters ដំបូងនៃរដូវកាល២០២៣នៅ Indian Wells ក្នុងខែមីនា។
រដូវកាលប្រកួតនៅអឺរ៉ុបចាប់ផ្តើមនៅខែបន្ទាប់ ហើយបញ្ចប់នៅដើមខែមិថុនាក្នុងកម្មវិធី French Open ជាកន្លែងដែល Nadal សង្ឃឹមថានឹងឈ្នះពានជាលើកទី១៥ដែលមានកំណត់ត្រា ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)