ព័ត៌មានទាន់ហេតុការណ៍៖

សុទ្ធតែទំពាំងស្អុយ!ក្មេងស្រីជិត១០នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកអប់រំពាក់ព័ន្ធរឿងហិង្សាវាយតប់គ្នា(មានវីដេអូ)

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ក្មេងស្រីៗជិត១០នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកមកអប់រំក្រោយពីពួកគេវៃតប់គ្នាទៅវិញទៅមកនៅចំណុចក្នុងវត្តត្រពាំងក្រឡឹង ស្ថិតក្នុងភូមិក្រាំខ្ជាយ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចស្រុកភ្នំស្រួចដែលអង្គភាពយើងទើបតែទទួលបាននៅព្រឹកថ្ងៃ២៤ខែមករាឆ្នាំ២០២៣នេះថា កាលពីវេលាម៉ោង១និង៣០នាទីថ្ងៃទី២៣ខែមករាឆ្នាំ២០២៣ មានក្រុមក្មេងស្រីៗ២ក្រុមបានប្រើហិង្សាវៃគ្នាទៅវិញទៅមកបង្កភាពអនាធិបតេយ្យនៅក្នុងវត្តទើបសមត្ថកិច្ចចុះអន្តរាគមន៍ឃាត់ខ្លួនយកមកប៉ុស្តិ៍បានចំនួន៩នាក់។

ក្រោយពីធ្វើការសាកសួរក្មេងស្រីៗទាំង០៩នាក់ខាងលើរួច ពួកគេបានឆ្លើយសារភាពថា ខ្លួនពិតជាមានការជាប់ពាក់ព័ន្ធ និងករណីបង្កហិង្សាខាងលើពិតប្រាកដមែន។

ពួកគេជាសិស្សរៀននៅសាលាវិទ្យាល័យហ៊ុនសែនភ្នំស្រួច ស្ថិតក្នុងភូមិក្រាំងខ្ជាយ ឃុំ តាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ 

មូលហេតុ: មកពីមានទំនាស់ពាក្យសម្តី និងធ្លាប់ឌឺដងដាក់គ្នា សមត្ថកិច្ចយើងបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យ ទាំង៩នាក់ខាងលើទៅស្នងការដ្ឋាន ដើម្បីចាត់ការតាមនីតិវិធី។

បច្ចុប្បន្នសមត្ថកិច្ចកំពុងបន្តនីតិវិធីលើក្រុមក្មេងស្រីៗទាំងនោះ៕

IMG_0480

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖