ភ្នំពេញ៖ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃអង្គារទី២៤ ខែមករា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈជនសង្ស័យចំនួន ១៨នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១២ករណី ទូទាំងប្រទេសកាលពីថ្ងៃទី២៣ ខែមករាម្សិលមិញ។
របាយការណ៍ដដែលបន្តថា ក្នុងចំណោមជនសង្ស័យចំនួន ១៨នាក់ រួមមាន៖ ជួញដូរ ៥ករណី ឃាត់មនុស្ស ១០នាក់,ដឹកជញ្ជូន រក្សាទុក ៥ករណី ឃាត់មនុស្ស ៦នាក់,ប្រើប្រាស់ ២ករណី ឃាត់មនុស្ស ២នាក់ ។
ចំណែកវត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៣ ខែមករា រួមមាន៖ មេតំហ្វេតាមីនម៉ាទឹកកក(Ice) ស្មេីនិង ២៣,១៦ក្រាម និង១៨កញ្ចប់តូច ,មេតំហ្វេតាមីន(Wy) ស្មេីនិង០,៨១ក្រាម ,កេតាមីន(Ke) ស្មេីនិង ១កញ្ចប់តូច ។
ក្នុងប្រតិបត្តិការនោះជាលទ្ធផលមានចំនួន ៨អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះកម្លាំងនគរបាល ៦អង្គភាព និងកម្លាំងកងរាជអាវុធហត្ថ ២អង្គភាព មានដូចខាងក្រោម៖
១ / កណ្តាល ៖ រក្សាទុក ៣ករណី ឃាត់ ៤នាក់ ចាប់យកIce ២កញ្ចប់តូច ។
២ / រាជធានីភ្នំពេញ ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់ ចាប់យកIce ០,០៦ក្រាម ។
៣ / សៀមរាប ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,១៧ក្រាម ។
៤ / ព្រះសីហនុ ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៨,១៣ក្រាម ។
៥ / ឧត្តរមានជ័យ ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,២៨ក្រាម ។
៦ / ត្បូងឃ្មុំ ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១កញ្ចប់តូច ។
កងរាជអាវុធហត្ថ ៖ ២អង្គភាព
១ / ព្រះសីហនុ ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ១៣,៥២ក្រាម ។
២ / ស្វាយរៀង ៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ១៥កញ្ចប់តូច, Wy ០,៨១ក្រាម និងKe ១កញ្ចប់តូច ៕
ដោយ៖សហការី(រូបភាព៖ ឯកសារ)