ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តពាក់ស្លាកលេខកម្ពុជាMC9.9899បើកលឿនដូចហោះបោះពួយរំលងទ្រូងផ្លូវជ្រុលទៅបុករថយន្តដឹកទំនិញមួយគ្រឿងទៀតរងការខូចខាតយ៉ាងដំណំ នៅខណ្ឌព្រែកព្នៅ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកហ្វដ ពាក់ស្លាកលេខកម្ពុជាMC9. 9899លឿនដូចហោះបោះពួយរំលងទ្រូងផ្លូវជ្រុលទៅបុករថយន្តដឹកទំនិញមួយគ្រឿងទៀតបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ។

    ហេតុការណ៍គ្រោះចរាចរណ៍នេះកើតទ្បើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៧ខែមករាឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយមហាវិថីវិមានឈ្នះ=ឈ្នះក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

     តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកហ្វដ ពណ៌ស ពាក់ស្លាកលេខ.កម្ពុជាMC9.9899 បើកបរដោយបុសម្នាក់ និងស្រ្តីម្នាក់ជាអ្នករួមដំណើរដោយបើកបរក្នុងល្បឿនលឿនដូចហោះ ដែលធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតតាមបណ្តោយផ្លូវ១០០៣កែងផ្លូវមហាវិថីវិមានឈ្នះ=ឈ្នះ លុះមកដល់ត្រង់ចំណុចកើតហេតុបានជ្រុលទៅបុកទ្រូងផ្លូវ រួចហោះបន្តទៅបុករថយន្តដឹកទំនិញមួយគ្រឿងទៀតពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3E.9884 ដែលបើកបរតាមបណ្ដោយមហាវិថីឈ្នះ=ឈ្នះ ក្នុងទិសដៅពីកើតមកលិចបណ្តាលឱ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបណ្ដាលឱ្យមានអ្នកណាម្នាក់រងរបួសនោះទេ។

    ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌព្រែកព្នៅបានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគបាលខណ្ឌព្រែកព្នៅ រង់ចាំម្ចាស់ចូលខ្លួនធ្វើការដោះស្រាយនៅពេលក្រោយតាមផ្លួវច្បាប់ ៕

ដោយ៖ និនសុភ័ស្ត


ចែករំលែក៖