ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ : ខ្ញុំហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាមិនផ្លាស់ប្តូរការសម្រេចចិត្តបិទចោលវិទ្យុ វីអូឌីនោះឡើយ

ចែករំលែក៖

ភ្នំពេញ ៖ បន្ទាប់ពីសារព័ត៌មាន VOD  បង្ហាញនូវចរិតផ្គើន មិនគោរពនូវ ក្រមសីលធម៌ វិជ្ជាជីវៈ ច្បាប់ស្តីពីរបបសារព័ត៌មាន នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះសារ មុនអញ្ជើញដឹកនាំប្រតិភូទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវយ៉ាងដូច្នេះថា  យើងពិតជាមិនមែនកូនក្មេងបៀមដៃនោះឡើយ។

សម្តេចតេជោ ហ៊ុនសែន បានមានប្រសាសន៍ថា ហេតុអ្វីមិនសុំទោសពីល្ងាច និងមកសុំទោសពេលយប់ជ្រៅក្រោយម៉ោង១២យប់ទៅវិញ។ សម្តេចលើកឡើងថា តើឈឺណាស់ទៅឬក្រោយត្រូវមួយកំផ្លៀង? មុនត្រូវមួយកំផ្លៀងគិតណាស់រឿងកិត្តិយស សូម្បីពាក្យសុំទោសមួយម៉ាត់មិនហ៊ាននិយាយផង តែក្រោយត្រូវមួយកំផ្លៀងបែរជាភ្លេចអស់កិត្តិយសមកសុំទោសជាងពាក់កណ្តាលអធ្រាត្រទៅវិញ។

សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍ថា ខ្ញុំហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាមិនផ្លាស់ប្តូរការសម្រេចចិត្តបិទចោលវិទ្យុវីអូឌីនោះឡើយ។

សម្តេចថ្លែងបន្តថា ស្ថាប័នមានសមត្ថកិច្ចត្រូវអនុវត្តភារកិច្ចដូចដែលបានប្រគល់កាលពីល្ងាចថ្ងៃ១២កុម្ភ: ២០២៣ដោយគ្មានការកែប្រែ។

សម្រាប់បងប្អូនដែលបាត់បង់ការងារត្រូវ បន្ទោសមេដឹកនាំបងប្អូនឬប្រទេសម្ចាស់ លុយដែលកសាងកំហុសតាំងពីការផ្សាយព័ត៌មានមូលបង្កាច់រហូតដល់ល្ងង់មិនចេះទទួលខុសត្រូវលើការសុំទោសធ្វើឱ្យបងប្អូនបាត់បង់ការងារធ្វើ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖