ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹកមិញនេះ ! ក្រសួងព័ត៌មានសម្រេចលុបចោលអាជ្ញាប័ណ្ណបិទការផ្សាយរបស់ VOD ជាស្ថាពរហើយ

ចែករំលែក៖

ភ្នំពេញ ៖ ព្រឹកមិញនេះ ! ក្រសួងព័ត៌មាន សម្រចលុបចោលអាជ្ញាប័ណ្ណបិទការផ្សាយរបស់ VOD ជាស្ថាពរហើយ ដោយអង្គភាពសារព័ត៌មាននេះបានរំលោភយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈសារព័ត៌មានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងកិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។ 

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងព័ត៌មានបានសម្រេច លុបលិខិតលេខ១៦៥ព.ម.ប.ក ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ របស់អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន អនុញ្ញាតឱ្យមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) អាសយដ្ឋានទីស្នាក់ការនៅផ្ទះលេខ១៤ ផ្លូវលេខ៣៩២ ភូមិ៩ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ធ្វើសកម្មភាពការងារលើវិស័យព័ត៌មាន និងសោតទស្សន៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយអង្គភាពសារព័ត៌មាននេះបានរំលោភយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈសារព័ត៌មានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងកិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយមិនព្រមធ្វើការកែសម្រួលតាមបទប្បញត្តិច្បាប់ស្ដីពីរបបសារព័ត៌មាន។

ប្រកាសនិងលិខិតទាំងឡាយណាដែលមានខ្លឹមសារផ្ទុយពីប្រកាសនេះត្រូវទុកជានិរាករណ៍។

ប្រកាសនេះត្រូវអនុវត្តចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ៕

ដោយ ៖ សិលា


ចែករំលែក៖