ប្រជាជនជប៉ុនមានការភ្ញាក់ផ្អើលចំពោះការចាប់ខ្លួនមនុស្ស១៦ នាក់ ពាក់ព័ន្ធនឹងបណ្តាញដែលលួចថត និងចែករំលែករូបភាពស្ត្រីកំពុងងូតទឹកក្នុងទឹកក្ដៅនៅទូទាំងប្រទេសអស់រយៈពេល៣ទសវត្សរ៍មកហើយ។ កាលពីដើមខែកុម្ភៈ ប៉ូលិសខេត្ត Shizuoka បានបញ្ជាក់ថា ពួកគេបានចាប់ខ្លួនបុរសចំនួន១៦ នាក់ រួមទាំងមន្ត្រីក្នុងតំបន់ពាក់ព័ន្ធនឹងបណ្តាញនៃការលួចថតស្ត្រីនៅក្នុងប្រភពជ្រោះទឹកក្តៅ។
សារព័ត៌មាន South China Morning Post បានផ្សាយនៅថ្ងៃទី១៣ខែកុម្ភៈ ដោយបានដកស្រង់សម្តីប៉ូលិសដែលនិយាយថា មេដឹកនាំបណ្តាញនេះឈ្មោះ Karin Saito អាយុ៥០ឆ្នាំ ដែលត្រូវបានចាប់ខ្លួនក្នុងខែធ្នូ ឆ្នាំ2021 ពីបទរំលោភលើបទប្បញ្ញត្តិប្រឆាំងការយាយីស្ត្រីនៅខេត្ត Hyogo ។ លោក Saito បានសារភាពថាបានថតស្ត្រីជាង 10.000 នាក់ក្នុងរយៈពេល៣០ឆ្នាំ។ រយៈពេលប្រហែលមួយឆ្នាំបន្ទាប់ពីការចាប់ខ្លួន ប៉ូលិសបានប្រមូលមនុស្ស១៦នាក់នៅក្នុងខេត្តចំនួន ១១ រួមទាំងវេជ្ជបណ្ឌិតមកពីទីក្រុងតូក្យូ នាយកប្រតិបត្តិជាន់ខ្ពស់នៃក្រុមហ៊ុនជាច្រើន និងមន្ត្រីរដ្ឋាភិបាលក្នុងតំបន់។ លោក Saito បានប្រាប់ប៉ូលីសថា គាត់ចាប់ផ្តើមធ្វើអាកប្បកិរិយានេះនៅពេលគាត់មានអាយុ ២០ឆ្នាំហើយបានលួចមើលស្ត្រីនៅប្រភពទឹកក្តៅទាំងសាធារណៈនិងឯកជនជាង ១០០លើក ។ បុរសម្នាក់នេះក៏បានចែករំលែកវីដេអូ មនុស្សស្រីដោយមិនត្រូវបានគេរកឃើញ។ យោងតាមប៉ូលិស បុរសដែលចាប់ខ្លួនទាំង ១៦នាក់បានវិនិយោគលើឧបករណ៍ថតរូប និងថតដែលមានគុណភាពខ្ពស់ រួមទាំងកែវថតប្រវែងវែង ហើយបន្ទាប់មកបានលាក់ខ្លួននៅក្នុងគុម្ពោតព្រៃនៅលើភ្នំដែលមើលពីលើប្រភពទឹកក្ដៅនៅខាងក្រៅ។ បន្ទាប់មកពួកគេចែករំលែកឯកសារវីដេអូនិងរូបភាព បង្កើតវីដេអូដែលមានចំណងជើងរង ហើយកាន់ការជួបជុំគ្នាដើម្បីមើលវីដេអូ។ Yutaka Seki នាយកប្រតិបត្តិនៃសមាគម Japan Hot Springs បាននិយាយថា “នេះពិតជាគួរឱ្យភ្ញាក់ផ្អើលណាស់។ សកម្មភាពត្រូវតែដាក់ទោសយ៉ាងធ្ងន់ធ្ងរ។ “ការថតរូប និងការថតវីដេអូខុសច្បាប់ត្រូវបានហាមឃាត់នៅគ្រប់កន្លែង Onsen (ទឹកក្តៅ) និងកន្លែងស្រដៀងគ្នា។ ប៉ុន្តែបច្ចេកវិជ្ជាថ្មីធ្វើឱ្យវាពិបាកក្នុងការលុបបំបាត់ចោលទាំងស្រុង»៕
ដោយ៖ ធីរីណា(រូបថត ៖ a family)