ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនខ្លួនក្រុមជនសង្ស័យ៤នាក់មកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺករណីវៃតដៃជាមួយសមត្ថកិច្ច

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ នគរបាលស្រុកថ្ពងបានឲ្យអង្គភាពយើងដឹងនៅព្រឹកថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០២៣នេះថា កម្លាំងបានឃាត់ខ្លួនក្រុមមនុស្ស៤នាក់ពាក់ព័ន្ធករណីវៃតដៃជាមួយសមត្ថកិច្ចមូលដ្ឋាន បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺកាលពីរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ម្សិលមិញ។

លោក វរសេនីយ៍ឯក ហ៊ុន សុខហុន អធិការនគរបាលស្រុកថ្ពងបានឲ្យដឹងថា នៅមុនពេលកើតរឿងកាលពីវេលាម៉ោង១៩និង៤០នាទីថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២៣ មានករណីបទល្មើសធ្វើឱ្យខូចខាតដោយចេតនានិង(គំរាមសម្លាប់)នៅចំណុចភូមិត្បែង ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

លោកអធិការបានបន្តទៀតថា ករណីខាងលើនេះបង្កឡើងដោយ៖ ទី០១-ឈ្មោះ តុល ធី ភេទប្រុស អាយុ២០ឆ្នាំ(ជនដៃដល់) នៅភូមិកើតហេតុខាងលើទី០២-ឈ្មោះ តុល ធាភេទប្រុស អាយុ២៤ ឆ្នាំ(អ្នកផ្សំគំនិត)ជាប្អូនបង្កើត

ទី០៣-ឈ្មោះ សុខ វណ្ណដា ភេទប្រុស អាយុ២០ឆ្នាំ(អ្នកផ្សំគំនិត)រស់នៅភូមិអង្គ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

ក្រោយពីជំនាញបានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ រឿន ថន ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិត្បែង ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

លោកអធិការនគរបាលស្រុកថ្ពងបានបញ្ជាក់បន្ថែមថា÷ នៅមុនពេលកើតហេតុជនរងគ្រោះបានបើករថយន្ត ម៉ាកកូរ៉ូឡាពណ៌ខ្មៅពាក់ផ្លាកភ្នំពេញ2R.6974 ទៅធ្វើផ្ទះឲ្យគេនៅភូមិស្រះធុល ឃុំយុទ្ធសាមគ្គី ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ពេលបើករថយន្ត ត្រឡប់មកផ្ទះវិញ ស្រាប់តែមកដល់ចំណុចកើតហេតុខាងលើជនបង្កបានឈរលើដងផ្លូវប្រដាប់ដោយកាំបិត ដាវ ដំបង ពេលនោះជនរងគ្រោះបានសុីប្លេសុំផ្លូវ។ ក្រុមជនដៃដល់ក៏ឃាត់រថយន្ត របស់ជនរងគ្រោះឲ្យឈប់ សួរនាំ បន្ទាប់មកស្រាប់តែក្រុមជនដៃដល់ទាញដាវនិងដំបងវាយសន្ធាប់មកលើរថយន្តជនរងគ្រោះខូចខាត កំពឹតដំបូលផ្នែកពីខាងលើមួយកន្លែងទើបជនរងគ្រោះបើកឡានរត់ទៅមុខ ហើយជនដៃដល់បន្តសកម្មភាពដេញកាប់រហូតដល់មុខផ្ទះជនរងគ្រោះតែម្តង។

លោកវរសេនីយ៍ឯក អធិការនគរបាលស្រុកថ្ពងបានឱ្យដឹងថាលុះព្រឹកឡើងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ម្សិលមិញ សមត្ថិច្ចជំនាញដឹកនាំកំលាំងតាមបញ្ជាលោកវរសេនីយ៍ឯក ហ៊ុន សុខហុន អធិការនគរបាលស្រុកថ្ពង ចុះស្រាវជ្រាវកំណត់មុខសញ្ញាបាន នៅភូមិទឹកលង១ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ កំពុងសុីផឹក និងសុំថ្នាក់លើដើម្បីធ្វើការឆែកឆេរ ស្រាប់តែឪពុកជនដៃដល់មានឈ្មោះ អុន តុល អាយុ៤៧ឆ្នាំ បានមករារាំង សមត្ថកិច្ចជំនាញ យកដាវចំនួន០២ កាំបិត០១ ពូថៅ០១ កន្ត្រៃ០១ ចបជីកដងឬស្សី០១ ដងចបឈើ០១ ដែកបំពង់ទីប០១កំណាត់ និងកាំភ្លើងខ្យល់កែច្នៃ០១ទៀតផងដែរ ឲ្យជនសង្ស័យជាកូនបង្កើតឈ្មោះខាងលើបើកឆាកប្រយុទ្ធជាមួយសមត្ថកិច្ច រយ:ពេល០២ម៉ោងនៅក្នុងផ្ទះជនដៃដល់។

ទើបសមត្ថកិច្ចនាំខ្លួនបានក្រុមជនសង្ស័យចំនួន០៤នាក់និងដកហូតម៉ូតូចំនួន០២គ្រឿង ដែលជិះធ្វើសកម្មភាព។ ទី០១-ម៉ូតូម៉ាកMSXគ្មានផ្លាកលេខ និងទី០២-ម៉ូតូម៉ាកហុងដា(គូបមូល)C90ពណ៌ផ្កាឈូក។

បច្ចុប្បន្នក្រុមជនដៃដល់រួមទាំងវត្ថុតាងខាងលើក្រោយពីអធិការដ្ឋាននគរបាលស្រុកសួរនាំរួចរាល់ហើយ  បានកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

IMG_6970IMG_6974IMG_6968

IMG_6969

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖