ភ្នំពេញ ៖ ជំងឺទឹកដក់ក្នុងភ្នែក គឺជាជំងឺមួយដែលបណ្តាលឲ្យខូចសរសៃបាតភ្នែក បាត់បង់ដែនគំហើញ និងវិវត្តទៅរកភាពពិការភ្នែក ។ នេះជាការបញ្ជាក់ពីខាង#មន្ទីរពេទ្យកាល់ម៉ែត #calmettehospital។
តើរោគសញ្ញាណាមួយខាងក្រោម ដែលអាចបញ្ជាក់ថា លោកអ្នកអាចមានជំងឺទឹកដក់ក្នុងភ្នែក?
១- ឈឺក្បាលខ្លាំង ក្អួតចង្អោរ និងឈឺចាប់ក្នុងភ្នែកខ្លាំង
២- គំហើញថយចុះ បាត់បង់ដែនគំហើញ និងកូនក្រមុំរីក
៣- ភ្នែកក្រហម និងសម្ពាធទឹកនៅក្នុងភ្នែកកើនឡើង
៤- រោគសញ្ញាទាំងអស់ខាងលើ
សូមបងប្អូនចូលរួមឆ្លើយទាំងអស់គ្នាតាមរយៈ Comment ដោយជ្រើសរើសចម្លើយណាមួយដែលគិតថាត្រឹមត្រូវ ៕
ដោយ ៖ សហការី