ភ្នំពេញ៖ នៅ ម៉ោង១១និង៣០នាទី ថ្ងៃត្រង់ ថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ មានករណីក្មេងធ្លាក់ពីលើអគារជាន់ទី ៧ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
នេះបើតាមការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានខណ្ឌសែនសុខបានឱ្យដឹងថា ក្មេងស្រីតូច ជនជាតិចិនអាយុ ៣ ឆ្នាំដែលធ្លាក់ពីអគារខ្ពស់ជាន់ទី ៧ ស្លាប់បាត់បង់ជីវិតនោះ អាជ្ញាធរបានចូលទៅមើលក្នុងបន្ទប់ឃើញថាកញ្ចក់បង្អួចនៅក្នុងបន្ទប់ទឹកចំហ នេះគឺជាការសន្និដ្ឋានជំហានដំបូងអាចមកពីក្មេងស្រីតូចនោះឡើងជាន់និងបង្គន់រួចឡើងទៅតាមបង្អួចនោះបណ្ដាលឲ្យធ្លាក់ស្លាប់បាត់បង់ជីវិតតែម្ដង តែព័ត៌មានច្បាស់ការយ៉ាងណានោះអាជ្ញាធរកំពុងតែធ្វើការស្រាវជ្រាវបន្តទៀត។
ក្រោយកើតហេតុក្រុមគ្រួសារបានយកសពក្មេងស្រីរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ៖ រ៉ារ៉ា