ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៥៦នាក់​ ក្នុងករណីបទល្មើសគ្រឿងញៀនចំនួន ១៩ករណីទូទាំងប្រទេសនាថ្ងៃទី១៣ កុម្ភៈនេះ!

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈ​ជនសង្ស័យចំនួន ៥៦នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៩ករណី ទូទាំងប្រទេសនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ​២០២៣នេះ។​ នេះបេី​យោងតាម​របាយការណ៍​របស់​អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ​។ 

របាយការណ៍​ដដែល​បន្តថា​ ក្នុងចំណោមជនសង្ស័យចំនួន ៥៦នាក់ រួមមាន៖ ជួញដូរ ១១ករណី ឃាត់ ២៣នាក់​ ,ដឹកជញ្ជូន រក្សាទុក ២ករណី ឃាត់ ៣នាក់​ និងប្រើប្រាស់ ៦ករណី ឃាត់ ៣០នាក់(ស្រី ៤នាក់) ។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៣ ខែកុម្ភៈ រួមមាន៖ មេតំហ្វេតាមីន​ម៉ាទឹកកក​(Ice) ស្មេីនិង​ ៧៦,៣៨ក្រាម និង២៨កញ្ចប់តូច​ ,មេតំហ្វេតាមីន(Wy) ស្មេីនិង​ ០,២០ក្រាម​ ,កេតាមីន(Ke) ស្មេីនិង​ ១១,៧៧ក្រាម ។

ក្នុងប្រតិបត្តិការនោះ​ជាលទ្ធផលមានចំនួន ១២អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ​កម្លាំង​នគរបាល ៩អង្គភាព និងកម្លាំង​កងរាជអាវុធហត្ថ​ ៣អង្គភាព​ មានដូចខាងក្រោម​៖

១ / មន្ទីរ ៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៦នាក់ ស្រី ៣នាក់ ចាប់យកIce ១៧,៨០ក្រាម ។

២ / បាត់ដំបង ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៥៧ក្រាម និងWy ០,២០ក្រាម ។

៣ / កំពង់ចាម ៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ និងអនុវត្តន៍ដីកា ២ករណី ចាប់ ២នាក់ ។

៤ / កណ្តាល ៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ។

៥ / កោះកុង ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ៧,២៩ក្រាម ។

៦ / ពោធិ៍សាត់ ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ។

៧ / សៀមរាប ៖ ប្រើប្រាស់ ១ករណី ឃាត់ ១៧នាក់ ស្រី ១នាក់ ។

៨ / ព្រះសីហនុ ៖ ជួញដូរ ៣ករណី ឃាត់ ៥នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ៣៧,៤៨ក្រាម និងKe ១១,៧៧ក្រាម ។

៩ / តាកែវ ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ០,៤៥ក្រាម ។

ដោយឡែក​កងរាជអាវុធហត្ថ ៖ ៣អង្គភាព

១ / បាត់ដំបង ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ១១,១៥ក្រាម ។

២ / កំពង់ចាម ៖ ជួញដូរ ២ករណី ឃាត់ ៥នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ១,៦៤ក្រាម ។

៣ / ព្រៃវែង ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ២៨កញ្ចប់តូច៕

ដោយ​៖សហការី​


ចែករំលែក៖