ខេត្តកំពង់ស្ពឺ ៖ កាលពីព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ លោក ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន ៣៥៥នាក់ ស្រី១៦៤នាក់ ក្នុងឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ក្នុងពិធីនេះ លោក ម៉ា សុវ៉ាត ប្រធានគណៈកម្មាធិការបក្សស្រុកគងពិសីបានឡើងធ្វើរបាយការណ៍ពីបច្ចុប្បន្នភាពសកម្មភាពគណបក្សឃុំ និងមានការបេជ្ញាចិត្តរបស់ប្អូនៗតំណាងសមាជិក សមជិកាថ្មីរបស់គណបក្សឃុំ។
បន្ទាប់ពីបានស្ដាប់របាយការណ៍ និងការបេជ្ញាចិត្តរួចមក លោក ហ៊ុន ម៉ានី បានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសមាជិកថ្មីដែលចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាពីពេលនេះតទៅ។
លោក បានស្វាមន៍ដោយការរំលឹកពីថ្នាក់ដឹកនាំក្នុងរចនាសម្ព័ន្ធគណបក្ស ដែលតែងតែនៅក្បែរប្រជាជន និងមិនទៅណាចោលប្រជាជន ដែលជាគំរូវីរភាពដល់សមាជិក សមាជិកាបក្សដែលតែងតែចេះជួយយកអាសារគ្នា នៅក្បែរជួយទុក្ខលំបាកគ្នាក្នុងគ្រាលំបាក។
ឆ្លៀតក្នុងឱកាសនេះដែរ លោកក៏បានរំលឹកដល់សមាជិក សមាជិកាថ្មីឱ្យតៀមរៀបចំឯកសារ និងចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៧ ខាងមុខនេះទាំងអស់គ្នាស្របតាមគោលការណ៍សមាជិកម្នាក់សន្លឹកឆ្នោតមួយសន្លឹក ៕
ដោយ ៖ សហការី