ភ្នំពេញ៖ សារមន្ទីរជាតិមានរក្សាទុករូបសំណាកនិងភស្ដុតាងប្រវត្តិសាស្ត្រកម្ពុជា ចំនួនជាង១ម៉ឺន៤ពាន់ តាំងពីសម័យបុរេប្រវត្តិ សម័យអង្គរ និង សម័យក្រោយៗមកទៀត។
ប្រវតិ្តសារមនី្ទរជាតិ
សារមន្ទីរជាតិនេះត្រូវបានកសាងនៅថៃ្ងទី១៥ ខែសីហា ឆ្នាំ១៩១៧ តាមរបៀបស្ថាបត្យកម្ម ប្រពៃណីខ្មែរ ហើយត្រូវបានសម្ពោធក្នុងឆ្នាំ១៩២០ដោយព្រះបាទស៊ីសុវត្ថិ ។ នៅខាងក្នុងសារមន្ទីរជាតិមានតំកល់វត្ថុបុរាណសល់តាំង ពីសម័យមុនអង្គរ និងសម័យអង្គរ ។ វាជាការប្រមូលថែ រក្សាទុកដ៏ល្អសម្រាប់ពិភពលោកស្រាវជ្រាវអំពីវត្ថុបុរាណ សិល្បៈ សាសនាបុរាណវិទ្យាខ្មែរតាំងពីសតវត្សទី៤ រហូត ដល់សតវត្សទី១៣។
សារមនី្ទរជាតិត្រូវបានកសាងឡើងនៅក្នុងឆ្នាំ ១៩១៧ នាសម័យអាណានិគមបារាំងមកលើព្រះរាជាណាចក្រកម្ពុជា(១៨៦៣-១៩៥៣)ដែលមានស្ថាបត្យករ ជនជាតិ បារាំងឈ្មោះហ្ថកហ្រ៉ូសលីយេ (George Groslier) ដែលមានបណ្ដោយ៥៤ម៉ែត្រ និងជម្រៅ៦៦ម៉ែត្រ ហើយ សង់លើខឿនដែលមានកម្ពស់២ម៉ែត្រកន្លះ។ពិធីសម្ភោធបានប្រព្រឹត្តិទៅ ថៃ្ងទី ១៣ ខែមេសា ឆ្នាំ១៩២០ ក្រោមព្រះរាជាធិបតីភាពរបស់ ព្រះករុណា ព្រះបាទស៊ីសុវត្ថិ ព្រះចៅក្រុងកម្ពុជា និង ចំពោះមុខលោក ហង់រី បូឌ្វាំង អ្នកប្រចាំការជាន់ខ្ពស់បារាំងនៅកម្ពុជា។ កាលពីដំបូងឡើយសារមនី្ទរជាតិនេះមានឈ្មោះថា សារមនី្ទរក្រុងកម្ពុជាធិបតី ហើយដើម្បីលើកកិតិ្តយសដល់លោកទេសាភិបាលបារាំងឈ្មោះ អាល់ប៊ែរ សារូត៍ (Albert Sarraut) ទើបប្តូរឈ្មោះជាសារមនី្ទរអាល់ប៊ែរ សារូត។
សព្វថៃ្ងមានការតាំងផ្លាកពីរធើ្វអំពីថ្មកែវមួយជា ភាសា ខ្មែរ និងមួយទៀតជាភាសាបារាំងដែលគេចារិកតាំងពីជំនាន់នោះ។ ប្លង់សារមនី្ទរត្រូវបានគូរដោយលោក ហ្ថកហ្រ៉ូសលីយេ (George Groslier) សមូហកម្មនៃក្បាច់ ចម្លាក់របស់វិមានសុទ្ធសឹងជាស្នាដៃរបស់វិចិត្រករខែ្មរដែលជា គ្រូ និង ជា សិស្សរបស់សាលានេះដែលមានដូចជារឿងនាងកាកី ឬ រៀមកេរ្ដិ៍ជាដើម ( កាលពីសម័យ នោះអាគារនោះជាសារមនី្ទរផងនិង ជាសាលាបណ្តុះ បណ្តាលផង) ។ អ្នកទាំងនោះបានតុបតែងក្បាច់ចមា្លក់ដ៏រស់រវើកនៅលើបង្អួចទាំងដប់ពីរ និងទៅលើទ្វារធំទាំងបី ដែលបានគូរផ្ទាំងគំនូរផេ្សងៗតាមរឿងព្រេងនិទានខែ្មរបុរាណតាមសន្លឹកបង្អួចជួរខាងលិច (ពីខាងក្នុង)។
សារមនី្ទរជាតិសិ្ថតនៅក្នុងមណ្ឌលតែមួយរបស់ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ខាងត្បូង (សង់ក្នុងឆ្នាំ ១៩១៧) ប្រជាជនខែ្មរមានទម្លាប់ ហៅ មណ្ឌលនេះថា សាលារចនា។ សារមនី្ទរត្រូវបានគ្រប់គ្រងដោយអភិរក្សជនជាតិបារាំងមានជាអាទិ លោក ហ្សកហ្រ្គូសលីយេ ជាអភិរក្ស ទីមួយ ពែ្យរឌុយប៉ុង (Pierre Dupont) ហើយ បន្តមកទៀតការគ្រប់គ្រងសារមនី្ទរក៏ត្រូវបានប្រគល់ជូនទៅលោក សូឡង់ ជែរីប៊ែរណា (Solange Thierry Bernard) ធ្វើជាចាងហ្វាង រហូតដល់ឆ្នាំ១៩៤៩។
បន្តបន្ទាប់មកទៀតក្នុងឆ្នាំ១៩៥០សារមនី្ទរ កាន់កាប់ដោយលោក Jean Boesselier ដែលជាអភិរក្សរងនៅអង្គរ ក៏បានទទួលការងារដឹកនាំនៅសារមនី្ទរវិញ។ លោកបាន រៀបចំការផេ្ទរអំណាចគ្រប់គ្រងសារមនី្ទរពីសាលាបារាំងចុងបូព៌ាមកជូនរាជរដ្ឋាភិបាលវិញ។ ពេលនោះហើយដែលសារមនី្ទរត្រូវបូ្តរឈ្មោះមកជាសារ មនី្ទរជាតិនៃកម្ពុជា។ បន្ទាប់ពីលោកJean Boesselier មកកញ្ញាម៉ាដឺឡែន ហ្ស៊ីតូ (Madeleine Giteau) (១៩៥៦-១៩៦៦) បានមកធើ្វជាអភិរក្សបន្ត ។
ចាប់តាំងពីឆ្នាំ ១៩៦៦កិច្ចសន្យាដប់ឆ្នាំរវាងសាលាបារាំង ចុងបូព៌ា និង រាជរដ្ឋាភិបាលកម្ពុជាត្រូវដល់កំណត់បញ្ចប់។ ការងារដឹកនាំគ្រប់គ្រងសារមនី្ទរជាតិ ត្រូវបានផេ្ទរ មកជូនអភិរក្សខែ្មរដំបូងបំផុត គឺលោក ជា ថៃសេង (Chea Thay Seng) ដែលលោកធ្លាប់ទៅសិក្សានៅ (Ecole du Louvre) និងនៅសកលវិទ្យាល័យក្រុង ប៉ារីសនា ប្រទេសបារាំង ។ លោក ជា ថៃសេង បានដឹកនាំសារមនី្ទរក្នុងឋានៈ ជាអភិរក្ស (ចាងហ្វាង) រហូត ដល់១៩៧១ ។ បន្ទាប់មកលោក Ly Vouong ត្រូវបានតែងតាំងជា អភិរក្សបន្ត លោកទាំង ពីរនាក់ ត្រូវបានគេសម្លាប់ក្នុងរបបខែ្មរក្រហម។
នៅទសវត្សឆ្នាំ ១៩៧០ ដោយប្រទេសកម្ពុជាជួបនឹង
វិបតិ្តនយោបាយហើយ សនិ្តសុខមិនធានាផងនោះ លោក Bernard Philippe Groshier ដែលជាអ្នកគ្រប់គ្រង ប្រាសាទអង្គរវត្ត ក៏បានដឹកជញ្ជូនវត្ថុដ៏មានតមៃ្លពីអភិរក្សអង្គរ ខេត្តសៀមរាប មកកាន់សារមនី្ទរជាតិ។ វត្ថុសិល្បៈដ៏មានតមៃ្លពីសារមនី្ទរទាំងពីរនៃខេត្ត បាត់ដំបង និង សារមនី្ទរដទៃទៀតក៏ត្រូវបានជញ្ជូនមកទុកក្នុងសារមនី្ទរជាតិដែរ។
ក្រោយពីបិទទ្វារចោលក្នុងរបបខែ្មរក្រហមអស់រយៈពេលជិត ៤ឆ្នាំសារមនី្ទរក៏បានរៀបចំឲ្យមានសណ្តាប់ធ្នាប់ និង បើកបម្រើជូនភ្ញៀវចូលទស្សនាជាថី្មឡើងវិញនៅថៃ្ងទី ១៣ខែមេសា ឆ្នាំ១៩៨០។ អ្នកដែលមានសញ្ញាប័ត្រជាន់ ខ្ពស់ចេញពីមហាវិទ្យាល័យត្រូវបានតែងតាំងឲ្យធ្វើជា
ប្រធានដឹកនាំគ្រប់គ្រងជាបន្តបន្ទាប់ដែលមានលោកអ៊ុក ជា លោក អ៊ុកស៊ុនហេង។ តមកគឺលោកពេជកែវ (ពី ឆ្នាំ ១៩៩១-១៩៩៦) ។ នៅថៃ្ងទី ២៦ ខែកញ្ញា ឆ្នាំ១៩៩៦ មានពិធីផេ្ទរតំណែងរវាងលោកពេជ កែវ និង លោក ឃុន សាម៉េន (អភិរក្សបច្ចុប្បន្ន) ក្រោមអធិបតីភាព រដ្ឋមន្រី្តក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នុត ណារាងនៅសារ មនី្ទរជាតិ។
កាលពីដំបូងសារមនី្ទរជាតិ ជាអាគារមួយសិ្ថតនៅក្នុងអតីតវិទ្យាល័យព្រះស៊ីសុវតិ្ថ ដែលមានឈ្មោះថា “សារ
មនី្ទរ ភំ្នពេញ” ។ នៅពេលដែលសារមនី្ទរជាតិ (សារមនី្ទរ សព្វថៃ្ង) ធ្វើការសាងសង់រួចហើយ ទើបសារមនី្ទរភំ្នពេញមកតាំងនៅ សារមនី្ទរជាតិសព្វថៃ្ង ដោយប្រែឈ្មោះថា “សារមនី្ទរក្រុងកម្ពុជាធិបតី”។
ក្រោយពីថៃ្ងសម្ពោធក្នុងឆ្នាំ១៩២០ សារមនី្ទរក្រុងកម្ពុជា ធិបតី ត្រូវបានប្តូរឈ្មោះជា: “សារមនី្ទរអាល់ប៊ែរសារូត៍”។ ហើយបានប្តូរឈ្មោះជា “សារមនី្ទរ ជាតិនៃកម្ពុជា” ។ លុះមកដល់ឆ្នាំ១៩៧៩ សារមនី្ទរត្រូវបានប្តូរឈ្មោះជា : “សារមនី្ទរវត្ថុបុរាណ”។ បន្ទាប់មកក្នុងសម័យលោក ពេជ កែវជា អភិរក្សសារមនី្ទរត្រូវបានប្រែឈ្មោះ ថា “សារមនី្ទរជាតិ នៃកម្ពុជា” រហូតដល់សព្វថៃ្ងនេះ៕
ដោយ៖ សូរិយា